ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​កន្លះ​លាន​នាក់​រង​ចាំ​ភៀស​ខ្លួន​ទៅ​អឺរ៉ុប


ប្រជាជន​កន្លះ​លាន​នាក់​រង​ចាំ​ភៀស​ខ្លួន​ទៅ​អឺរ៉ុប។
ប្រជាជន​កន្លះ​លាន​នាក់​រង​ចាំ​ភៀស​ខ្លួន​ទៅ​អឺរ៉ុប។

មន្រ្តី​អង់​គ្លេស​ម្នាក់​និយាយ​ថា ​មនុស្ស​រហូត​ដល់​ប្រាំ​សែននាក់​នៅ​ក្នុងប្រទេស​លីប៊ី ​កំពុង​រកការ​ឆ្លង​កាត់សមុទ្រ​មេឌីទែរ៉ាណេ​នៅ​រដូវ​ក្តៅនេះ​មក​កាន់​អឺរ៉ុប​ដើម្បី​ស្វះស្វែងធ្វើ​ឲ្យជី​វិត​ប្រសើរ​ឡើង​បន្តិច។

លោក​អនុសេនីយ៍​ឯក Nick Cook-Priestបាន​និយាយ​នៅ​លើកប៉ាល់​សង្គ្រាម​អង់គ្លេស HMS Bulwark ថា ​មាន​ការ​ចង្អុល​បង្ហាញ​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ជនចំណាក​ស្រុកយ៉ាង​ច្រើន​ពី​៤​៥០.០០០នាក់​ទៅ​ដល់៥០០.០០០​នាក់​នៅ​ក្នុង​ប្រទេស​លីប៊ី ​ដែល​កំពុង​រង់​ចាំ​នៅ​ព្រំ​ដែន​ដើម្បី​ធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​មេ​ឌីទែ​រ៉ាណេ។

​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ក្រសួងការ​ពារ​ប្រទេស​អង់គ្លេ​ស​និយាយ​ថា ​នាវា Bulwark ​បាន​ត្រូវ​បញ្ជូនទៅ​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​យ៉ាង​ហោច​ណាស់៥​០០នាក់​ បន្ទាប់​ពី​ឧទ្ធម្ភាគ​ចក្រ​បាន​រក​ឃើញកប៉ាល់ជន​ចំណាក​ស្រុក​ចំនូន៤​នៅ​ក្នុង​ការ​ភ័យ​ស្លន់​ស្លោ។

​នៅ​ថ្ងៃ​អាទិត្យ​ដដែល​ ​នាវា​ឆ្មាំការពារ​ដែន​សមុទ្រ​អ៊ី​តាលី ​បាន​ដឹក​ជន​ចំណាក​ស្រុក​៣១៦​នាក់​ពី​កិច្ច​ប្រតិបត្តិការ​ដាច់​ដោយ​ឡែក​ពី​គ្នាចំនួនបី ​នៅ​ផ្ទៃ​ទឹក​របស់​កោះ Lampedusa។

ការណ៍​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ការ​ជួយ​សង្គ្រោះកាល​ពី​ថ្ងៃ​សៅរ៍​ នៅពេល​ដែល​នាវា​មក​ពី​ប្រទេស​អ៊ីតាលី​ ​អៀឡង់​ និង​ប្រទេស​ផ្សេង​ៗ​ទៀត​បាន​ជួយ​សង្គ្រោះជន​ចំណាក​ស្រុក​ជិត៣​.៥០០​នាក់នៅ​ឆ្នេរ​សមុទ្រ​លីប៊ី៕

XS
SM
MD
LG