ព្រះបរមរាជវាំង Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ថា ព្រះមហាក្សត្រ Charles ទី៣ របស់ចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកមួយប្រភេទ ហើយទ្រង់នឹងពន្យារពេលបំពេញមុខងារសាធារណៈ។
ព្រះបរមរាជវាំងបាននិយាយថា មហាក្សត្រ Charles ព្រះជន្ម ៧៥វស្សា ដែលបានឡើងសោយរាជ្យនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមាតារបស់ទ្រង់គឺ ព្រះមហាក្សត្រិយានី Elizabeth ទី២ មានអារម្មណ៍ «វិជ្ជមានទាំងស្រុង» អំពីការព្យាបាលរបស់ទ្រង់ ហើយទន្ទឹងរង់ចាំវិលត្រឡប់មកបំពេញ កាតព្វកិច្ចសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ព្រះមហាក្សត្រ Charles បានចំណាយពេលបីយប់នៅក្នុងមន្ទីរពេទ្យកាលពីខែមុន ជាកន្លែងដែលទ្រង់បានធ្វើការវះកាត់កែរោគក្រពេញប្រូស្តាតរីកធំ។ ព្រះរាជវាំងបាននិយាយថា បញ្ហាដែលគួរឲ្យបារម្ភដាច់ដោយឡែកមួយទៀត ត្រូវបានប្រទះឃើញក្នុងអំឡុងពេលទៅមន្ទីរពេទ្យនោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតអំពីលក្ខណៈនៃជំងឺមហារីកនោះទេ។
ប្រភពរាជវង្សបាននិយាយថា វាមិនមែនជាមហារីកក្រពេញប្រូស្តាតនោះទេ៕
វេទិកាបញ្ចេញមតិ