ក្រុមមន្ត្រីអូស្ត្រាលីនិយាយថា ពួកគេបានបន្តរុករកយន្តហោះម៉ាឡេស៊ីដែលបាត់ដានយ៉ាងអាថ៌កំបាំងតាំងពីខែមិនា ហើយក្រុមអាជ្ញាធរនឹងពង្រីកការស្រាវជ្រាវលើទីតាំងស្វែងរកបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Warren Trussបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមអាជ្ញាធរនឹងផ្ដោតលើការរុករកក្នុងតំបន់ភាគខាងត្បូង។ បន្ថែមពីទីតាំងចាស់ដែលមន្ត្រីអូស្ត្រាលីកំពុងស្វែងរកពេលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
លោកបន្ថែមថាការតាំងចិត្តនេះបានធ្វើឡើងបន្ទាប់ពីការវិភាគកន្លងមកទទួលបរាជ័យក្នុងស្វែងរកយន្តហោះប្រភេទ Boeing៧៧៧ ដែលបានបាត់នោះ។ លោកបន្តថាព័ត៌មានថ្មីចុងក្រោយបានឲ្យតម្រុយថាយន្តហោះ របស់ប្រទេសម៉ាឡេស៊ីនោះទំនងជាបត់ទៅភាគខាងត្បូងខុសពីអ្វីដែលគេធ្លាប់សន្មតកន្លងមក៕
ទំព័រពិសេសទាក់ទងនឹងព័ត៌មានយន្តហោះម៉ាឡេស៊ីបាត់ដាន សូមចុចត្រង់នេះ។