ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប្រេស៊ីល​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចេញ​ពី​តំណែង​ ក្រោយ​ការ​ខ្វែង​គំនិត​គ្នា​ពី​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ១៩


លោក Jair Bolsonaro (ឆ្វេង) ប្រធានាធិបតីប្រេស៊ីល និងលោក Nelson Teich រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីរបស់ប្រេស៊ីល នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Brasilia ប្រេស៊ីល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
លោក Jair Bolsonaro (ឆ្វេង) ប្រធានាធិបតីប្រេស៊ីល និងលោក Nelson Teich រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីរបស់ប្រេស៊ីល នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Brasilia ប្រេស៊ីល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បណ្តេញ​រដ្ឋមន្ត្រី​សុខាភិបាល​លោក Luiz Henrique Mandetta ពី​តំណែង​ចំពោះ​រឿង​ខ្វែង​គំនិត​គ្នា​អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​

លោក​ប្រធានាធិបតី Bolsonaro បាន​អះអាង​ថា ការ​បិទ​សកម្មភាព​ក្នុង​ប្រទេស​និង​រឹតត្បឹតអាជីកម្ម​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ។​

ការ​បណ្តេញ​លោក Mandetta ចេញ​ពី​តំណែង​កើត​មាន​ឡើង​ក្រោយ​ពី​អភិបាល​រដ្ឋ São Paulo គឺ​លោក João Doria​ បាន​បង្កើន​សន្តិសុខ​សម្រាប់​ភរិយា​និង​កូន​របស់​លោក​ ក្រោយ​ពី​បាន​ទទួល​ការ​គំរាម​កំហែង ដែល​លោក​ថា​ទាក់ទង​នឹង​ការ​រិះគន់​របស់​លោក​ចំពោះ​របៀប​ដែល​ប្រធាធិបតី​ប្រេស៊ីល​បាន​ចាត់​ការ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

លោក Nelson Teich ដែល​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​មហារីក​នាំ​មុខ​គេ​របស់​ប្រេស៊ីល ដែល​នៅ​មាន​ទំនាក់ទំនង​ការងារ​បាន​ជាមួយ​លោក Bolsonaro នឹង​ជំនួស​លោក Mandetta ដែលមាន​ទំនាស់​ខ្លាំង​ជាមួយ​ប្រធានាធិបតី​ក្នុង​រឿង​ដូច​ជា​វិធានការ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​សង្គម។

ក៏​ប៉ុន្តែ​រដ្ឋមន្ត្រី​ថ្មី Teich ក៏​យល់​ស្រប​ជាមួយ​នឹង​រដ្ឋមន្ត្រី​មុន ដែរ​ថា ការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​ជា​មួយ​មធ្យោបាយ​សម្រាប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវីដ១៩ ប៉ុន្តែ​លោក Bolsonaro តែង​និយាយ​ថា​ការ​ធ្វើ​ដូច្នេះ​ប៉ះពាល់​សេដ្ឋកិច្ច។​

អ្នក​ជំនាញ​សុខាភិបាល​នៅ​ប្រេស៊ីល​និង​ក្រៅប្រទេស​បាន​រិះគន់​លោក Bolsonaro ថា​មិន​យក​ចិត្ត​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​មក​ត្រឹម​ថ្ងៃ​ព្រសហ្បតិ៍​បានឆ្លង​ដល់​ជាង​ ៣០.០០០​ករណី​ និង​មាន​អ្នក​ស្លាប់​ជិត ​២.០០០​នាក់​ហើយ​នៅ​ប្រេស៊ីល៕

XS
SM
MD
LG