ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ប្រេស៊ីល​​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា


រូបឯកសារ៖ មនុស្ស​ម្នា​កំពុង​ឈរ​ក្នុង​ជួរ​នៅ​មុខ​អាគារ​ធនាគារ​មួយ ដើម្បី​ទទួល​បាន​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់ពី​រដ្ឋ​សហព័ន្ធ នៅ​ទីក្រុង​ Jacarei រដ្ឋ Sao Paulo ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី ១៥ មេសា ២០២០។
រូបឯកសារ៖ មនុស្ស​ម្នា​កំពុង​ឈរ​ក្នុង​ជួរ​នៅ​មុខ​អាគារ​ធនាគារ​មួយ ដើម្បី​ទទួល​បាន​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់ពី​រដ្ឋ​សហព័ន្ធ នៅ​ទីក្រុង​ Jacarei រដ្ឋ Sao Paulo ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី ១៥ មេសា ២០២០។

រដ្ឋមន្រ្តី​សុខាភិបាល​ប្រស៊ីល បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ ថា​មាន​៤០៧​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ចាប់​តាំង​ពី​មេរោគ​នោះ​ បាន​ផ្ទុះ​ឡើងនៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ។​

ភាគ​ច្រើន​នៃ​ការ​ស្លាប់​នេះ​មាន​នៅ​ក្នុង​ទីក្រុង​ Sao Paulo​ ដែល​ជា​ទី​កន្លែង​ផ្ទុះ​ឡើង​នៃ​ការ​រាលដាល​ជាសាកល​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស ដែល​អភិបាល​ក្រុង​លោក​ Bruno Cavas ​បាន​ព្រមាន​ថា ការ​រាលដាល​ដ៏​ខ្លាំង​បំផុត​នោះ ​មិន​ទាន់​មក​ដល់​ទេ។

ការ​ខូច​បង់ដោយសារ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ប្រស៊ីល​ កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី Jair Bolsonaro បាន​ចាប់​ផ្តើម​គាំទ្រ​ដក​ចេញ​វិធានការ​ឲ្យ​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នាដែល​ភិបាលរដ្ឋ​និង​អភិបាល​ក្រុង​ជា​ច្រើន​គាំទ្រ​ឲ្យ​ដាក់​ដើម្បី​រាំង​ខ្ទប់​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា។

លោក​ Nelson Teich រដ្ឋមន្រ្តី​សុខាភិបាល​ថ្មី​របស់​ប្រស៊ីល​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​លោក​ប្រធានាធិបតី Jair Bolsonaro ដែល​បាន​បណ្តេញ​រដ្ឋមន្រ្តី​សុខាភិបាល​មុន​មួយ​ដោយសារ​ការ​គាំទ្រ​របស់​លោក​ដល់​វិធានការ​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អភិបាល​រដ្ឋ​ដែល​លោក​ប្រធានាធិបតី Bolsonaro និយាយ​ថា ធ្វើ​បែប​នេះកំពុង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច។

លោក​រដ្ឋ​មន្រ្តី​សុខាភិបាល Teich និយាយថា នៅ​សប្តាហ៍​ក្រោយ​លោក​ នឹង​បញ្ចេញ​របៀប​ថ្មី​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​នេះ។​

ប្រទេស​ប្រស៊ីល បាន​រាយការណ៍​ថា​ មាន​ការ​ឆ្លង​ជាង​៤ម៉ឺន​៣​ពាន់​ករណី​និង​មនុស្ស​ស្លាប់​៣,៣០០​រយនាក់។

រហូត​មកទល់​ពេល​នេះ មនុស្ស​ជិត​៥ម៉ឺន​នាក់​ បាន​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ប្រស៊ីល៕

XS
SM
MD
LG