ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Boris Johnson ​រដ្ឋ​មន្រ្តី​ការ​បរទេស​អង់គ្លេស​បោះ​បង់​ចោល​សញ្ជាតិ​អាមេរិក


លោក Boris Johnson (រូប​ឆ្វេង) រដ្ឋ​មន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ការិយាល័យ​ការបរទេស​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Boris Johnson (រូប​ឆ្វេង) រដ្ឋ​មន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ការិយាល័យ​ការបរទេស​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចក្រ​ភព​អង់គ្លេស Boris Johnson ​បាន​បោះ​បង់​សញ្ជាតិ​អាមេរិក​របស់​លោក នេះ​បើ​យោង​តាម​បញ្ជី​មក​ពី​ក្រសួង​រតនាគារ​ជាតិ​សហរដ្ឋ​អាមេរិក។

លោក Johnson ​បាន​កើត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​៥២​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ឪពុក​របស់​លោក​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ Columbia។ ​លោក Johnson ​មាន​សញ្ចាតិ​ពីរ​ចាប់​តាំង​ពី​ពេល​នោះ​រហូត​ដល់​ឆ្នាំ​មុន ពេល​ដែល​លោក​ត្រូវ​បាន​គេ​ប្រកាស​ថា លោក​បាន​បោះបង់​សញ្ជាតិ​អាមេរិក​របស់​លោក។​

គេ​មិន​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ថា នៅ​ពេល​ណា​លោក Johnson បាន​បោះ​បង់​សញ្ជាតិ​របស់​លោក​ទេ ​ពីព្រោះ​តែ​បញ្ជី​នោះ​បាន​ចេញ​ផ្សាយ​ជា​រៀង​រាល់​៣​ខែ​ម្តង​ហើយ​លោក​មិន​បាន​ប្រកាស​ការ​សម្រេចចិត្ត​របស់​លោក​ជា​សាធារណៈ​ទេ។

លោក Johnson ​បាន​ជួប​ប្រទះ​បញ្ហា​ជាមួយ​ពួក​អាជ្ញាធរ​ពន្ធដារ​សហរដ្ឋ​អាមេរិកកាល​ពី​អតីតកាល ហើយ​នៅឆ្នាំ​២០១៥ ​លោក​បាន​ត្រូវ​បង្ខំ​ឲ្យ​បង់​ពន្ធ​នៅ​ពេល​ដែល​លោក​លក់​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​ឡុងដ៍​ដែល​លោក​បាន​ហៅ​ថា​ ជា​ការ​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ខ្លាំង​ ពីព្រោះ​លោក​មិន​បាន​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​លោក​មាន​អាយុ​៥ឆ្នាំ​មក​ម៉្លេះ។

​ច្បាប់​ពន្ធដារ​អាមេរិក​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ផ្សេង​ទៀត​ បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​បង់​ពន្ធ​ប្រាក់​ចំណូល​ដោយ​មិន​គិត​ថា​ពួកគេ​រស់​នៅ​ទី​កន្លែង​ណា ឬ​ថា​តើ​ប្រាក់​នោះ​ពួកគេ​រក​បាន​មក​ពី​ណា​នោះ​ទេ។

អ្នក​អភិរក្ស​និយម Johnson ​បាន​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ប្រទេស​នោះ​បាន​បោះ​ឆ្នោត​ផ្តាច់​ចំណង​ទាក់​ទង​ជាមួយ​សហភាព​អឺរ៉ុប។

​មុន​ធ្វើ​ជា​រដ្ឋ​មន្រ្តីការ​បរទេស ​លោក Johnson ​បាន​ធ្វើ​ជា​អភិបាល​ក្រុង​ឡុងដ៍៕

XS
SM
MD
LG