ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ទៅ​ប្រទេស​កាតា និង​អាល្លឺម៉ង់ ដើម្បី​ពិភាក្សា​កិច្ចការទូត​អំពី​អាហ្វហ្គានីស្ថាន


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken ដើរ​សំដៅ​ទៅ​យន្តហោះ ដែល​លោក​នឹង​ជិះ​ពី​មូលដ្ឋាន​ទ័ព Joint Base Andrews នៅ​ក្នុង​រដ្ឋ Maryland ទៅ​ទីក្រុង​ដូហា ប្រទេស​កាតា និង​ទីក្រុង Ramstein ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken ដើរ​សំដៅ​ទៅ​យន្តហោះ ដែល​លោក​នឹង​ជិះ​ពី​មូលដ្ឋាន​ទ័ព Joint Base Andrews នៅ​ក្នុង​រដ្ឋ Maryland ទៅ​ទីក្រុង​ដូហា ប្រទេស​កាតា និង​ទីក្រុង Ramstein ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Antony Blinken ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កាតា​ដែល​លោក​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដែរ ​ដើម្បី​ពិភាក្សា​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​សហ​រដ្ឋ​អាមេរិក​ស្តីពី​ស្ថានភាព​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​

លោក ​Blinken ​បាន​បញ្ជូន​សារ​តាម ​Twitter កាលពី​ថ្ងៃអាទិត្យ​ថា ​«ខ្ញុំ​ទៅ​ទីក្រុង​ដូហា ប្រទេស​កាតា​ និង​ទីក្រុង ​Ramstein ​ប្រទេស​អាល្លឺម៉ង់ ​ជា​ទីកន្លែង​ដែល​ខ្ញុំ​នឹង​មាន​ឱកាស​ថ្លែង​អំណរគុណ​ដោយផ្ទាល់​ដល់​មិត្តភក្តិ​កាតា​ និង​អាល្លឺម៉ង់​របស់​យើង​ចំពោះ​ការគាំទ្រ​ដ៏​អស្ចារ្ស​ដែល​ពួកគេ​ ដែល​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ​អាហ្វហ្គានីស្ថាន​ និង​អ្នកផ្សេង​ទៀតឆ្លងកាត់​ប្រកប​ដោយ​សុវត្ថិភាព​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន»។​

កាតា​ជា​កន្លែង​ដ៏​សំខាន់​មួយ​សម្រាប់​ការដឹក​ជញ្ជូន​តាម​អាកាស​ដ៏​ធំមួយ​របស់​សហ​រដ្ឋ​អាមេរិក​ចេញពី​រដ្ឋធានី​កាប៊ុល ​និង​ជា​កន្លែង​ចុះចត​លើក​ដំបូង​របស់​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​រាប់​ម៉ឺន​នាក់​ បន្ទាប់ពី​ការ​កាន់​កាប់​របស់​ក្រុម​តាលីបង់​កាលពី​ខែ​មុន។​

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​លោក ​Lloyd Austin ​ក៏​កំពុង​ទៅបំពេញ​ទស្សនកិច្ច​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដែរ​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ទាំង​នោះ​ដែល​បាន​ជួយ​ការ​ជម្លៀស​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ​ជួយ​កងទ័ព​សហ​រដ្ឋ​អាមេរិក។ ​កន្លែង​ដែល​លោក​ទៅ​រួម​មាន​នៅ​ប្រទេស​កាតា ​បារ៉ែន ​ កូវ៉ែត ​និង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ផង​ដែរ។​

លោក ​Blinken ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ​ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មូលដ្នាន​កងទ័ព​អាកាស​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Ramstein ​ដើម្បី​អរគុណ​កងទ័ព​សហ​រដ្ឋ​អាមេរិក ​ហើយ​នឹង​ជួប​ជាមួយ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន។​

លោក ​Blinken ​ក៏​បាន​និយាយ​ដែរ​ថា ​លោក​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​លោក ​Heiko Maas ​នឹង​ដឹកនាំ​ជំនួប​តាម​អនឡាញ​ថ្នាក់​រដ្ឋមន្ត្រី​ដែល​មាន​ប្រទេស​២០​ ចូលរួម​ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាននៅថ្ងៃពុធ។ ​លោក​បាន​និយាយ​ទៀត​ថា ​ប្រទេស​ទាំង​២០​ នោះ​ មាន​ចំណែក​នៅ​ក្នុង​ការ​ជួយ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ​ហើយ​ឲ្យ​ក្រុម​តាលីបង់ធ្វើ​តាម​ការ​តាំងចិត្ត​របស់​ពួកគេ។​

ក្រុម​តាលីបង់​បាន​សន្យា​ថា នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន និង​ពលរដ្ឋ​ផ្សេង​ទៀត​ចាកចេញ​ដោយ​សុវត្ថិភាព ​ ក៏ប៉ុន្តែ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​សង្ស័យការសន្យា​របស់​ពួកគេ៕

លោក​ Chris Hannas រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។

XS
SM
MD
LG