ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ៖ ពលរដ្ឋ​អាមេរិក​ពេញវ័យ​ជាង​ពាក់កណ្តាល​ជឿ​ថា ការសម្រេច​ដក​កងទ័ព​ពី​អាហ្វហ្គានីស្ថាន​គឺ «ត្រឹមត្រូវ»


រូបឯកសារ៖ ទាហានដែលត្រូវបានចាត់តាំងឲ្យបម្រើក្នុងកងពល​អាកាស​ទី៨២ ត្រៀមឡើង​យន្តហោះ​ប្រភេទ C-17 Globemaster III របស់​កងទ័ព​អាកាស​អាមេរិក​ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​ប្រតិបត្តិការ​ជម្លៀស​មនុស្ស​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ទាហានដែលត្រូវបានចាត់តាំងឲ្យបម្រើក្នុងកងពល​អាកាស​ទី៨២ ត្រៀមឡើង​យន្តហោះ​ប្រភេទ C-17 Globemaster III របស់​កងទ័ព​អាកាស​អាមេរិក​ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​ប្រតិបត្តិការ​ជម្លៀស​មនុស្ស​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ពលរដ្ឋ​អាមេរិក​ពេញ​វ័យ​ជាង​ពាក់​កណ្តាល ដែល​ស្មើ​នឹង ៥៤% ជឿ​ថា ការ​សម្រេច​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពី​សង្គ្រាម​រយៈពេល ២០ ឆ្នាំ គឺជា​ការ​សម្រេច​ដ៏ «ត្រឹមត្រូវ»។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល Pew សម្រាប់​ការ​ស្រាវជ្រាវ (Pew Research Center)។

ចំណែក​ឯ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ប្រមាណ ៤២% ដែល​ត្រូវ​បាន​ស្ទង់មតិ​វិញ បាន​និយាយ​ថា ការ​សម្រេច​ដក​កងទ័ព​នេះ​គឺ «មិន​ត្រឹមត្រូវ»។

ការ​ស្ទង់មតិ​នេះ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៩ ខែ​សីហា មុន​ពេល​សហរដ្ឋ​អាមេរិក​បញ្ចប់​ការ​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន។

អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៦៩% បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ភាគច្រើន​មិន​បាន​សម្រេច​គោលដៅ​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​នោះ​ទេ។

អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​ប្រហែល​មួយ​ភាគ​បួន ដែល​ស្មើ​នឹង ២៦% បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ធ្វើការ​បាន «ល្អប្រសើរ» ឬ «ល្អ» ក្នុង «ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​អាហ្វហ្គានីស្ថាន»។ ចំណែក​ឯ​អ្នក​ចូលរួម​ចំនួន ២៩% វិញ បាន​និយាយ​ថា រដ្ឋបាល​នេះ​បាន​បំពេញ​ការងារ​នេះ​បាន «ល្អ​គួរសម» ហើយ ៤២% ទៀត​ថា ធ្វើ​មិន​បាន​ល្អ៕

ព័ត៌មាន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ដកស្រង់​ពី​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG