ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ​ចិន​គឺ​ជា​ការ​«សាកល្បង​ភូមិសាស្ត្រ​នយោបាយ​ធំ​»បំផុត​របស់​ពិភពលោក


រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken​ បាន​ប្រកាស​កាល​ពី​ថ្ងៃពុធថា​ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​គឺ​ជា​ការ​សាកល្បង​ភូមិសាស្ត្រ​នយោបាយ​ធំ​បំផុត​របស់​ពិភព​លោក​នៅ​សតវត្សរ៍​នេះ។​

នៅ​ក្នុង​សុន្ទរកថា​ចេញផ្សាយ​មុន​ពេល​លោក​ថ្លែង​សុន្ទរកថា​អំពី​គោល​នយោបាយ​ការបរទេស​ដ៏​ធំ​ជា​លើក​ដំបូង​ លោក Blinken ​មាន​ប្រសាសន៍​ថា​ រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី Joe Biden​ នឹង«គ្រប់គ្រង»ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ដោយ​ផ្ដើម​ចេញ​ពី​ជំហរ​ដ៏​រឹងមាំ​មួយ។

សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​លោក Blinken​ ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការបរទេស​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​នោះ​មាន​ខ្លឹមសារ​ថា៖ «បញ្ហា​នេះ​តម្រូវ​ឱ្យ​មាន​ការ​ចូល​រួម​ផ្នែកការ​ទូត​និង​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ថា​កន្លែង​ណា​ដែល​យើង​ដក​ថយ​ ប្រទេស​ចិន​ឈាន​ជើង​ចូល» ។

អ្នក​ការ​ទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ប្រកួត​ប្រជែង​ សហការ​ ហើយ​ «បើ​ចាំបាច់​ នឹង​ប្រឈម​នឹង​ប្រទេស​ចិន ​ដែល​ជា​ប្រទេសតែ​មួយ​គត់​ដែល​មាន​សេដ្ឋកិច្ច​ ការទូត​ យោធា ​និង​សក្ដានុពល​ខាង​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង​ក្លា ដែល​អាច​ជា​ឧបសគ្គ​ដល់​ប្រព័ន្ធ​អន្តរជាតិ​ដែល​មាន​ស្ថិរភាព​និង​បើក​ចំហ ដែល​ប្រព័ន្ធ​នោះ​មាន​បទបញ្ញត្តិ គុណតម្លៃ​ និង​ទំនាក់ទំនង​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ដំណើរការ​តាម​របៀប​ដែល​យើង​ចង់​បាន»។​

សុន្ទរកថា​របស់លោក Blinken បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី ​Joe Biden ដើម្បី​«ពង្រឹង​ភាព​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក» នៅ​លើ​ពិភពលោក​ដោយ​សន្យា​ថានឹង​ដឹកនាំ​តាមរយៈ«ការទូត»៕

XS
SM
MD
LG