ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken និង​​​ព្រះអង្គម្ចាស់​​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​​ពិភាក្សា​គ្នា​​អំពី​​​ភេរវកម្ម​និង​បញ្ហា​​​ប្រទេស​យេម៉ែន


រដ្ឋមន្ត្រី​​ការបរទេស​ស.រ.អ.លោក Antony Blinken ទស្សនកិច្ច​នៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីត
រដ្ឋមន្ត្រី​​ការបរទេស​ស.រ.អ.លោក Antony Blinken ទស្សនកិច្ច​នៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

រដ្ឋមន្ត្រីការបរទេស​ស.រ.អ.លោក Antony Blinken មានកំណត់ជួប​នៅ​ថ្ងៃពុធ​នេះ​ជា​មួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ព្រះ​អង្គ​ម្ចាស់​ Faisal bin Farhan ​និង​ពួក​រដ្ឋមន្ត្រី​ការបរទេសមក​ពី​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ ជា​ផ្នែក​មួយនៃទស្សនកិច្ចរបស់​លោកក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

លោកបានជួប​កាលពី​ពេល​មុន​នេះ​ជា​មួយ​ព្រះអង្គម្ចាស់រជ្ជទាយាទ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត Mohammed ​bin Salman ក្នុង​ក្រុង Jeddah ដែល​នៅ​ទី​នោះ​ក្រសួង​ការបរទេស​អាមេរិកបាន​និយាយថា​លោក​បាន​សម្តែងការ​អរគុណដល់ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​បានជួយ​ជម្លៀស​ជនជាតិ​អាមេរិកាំង​ពី​ប្រទេស​ស៊ូដង់​កាលពី​ពេលមុន​នេះ​ក្នុង​ឆ្នាំ​នេះ។

អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​ស.រ.អ.លោក Matthew Miller ​បាននិយាយនៅ​ក្នុង​របាយការណ៍​មួយ​អំពី​ជំនួប​នេះ​ថា៖ ​«​ឥស្សរជន​ទាំង​ពីរនាក់​នេះមានការប្តេជ្ញាដូចគ្នា​ដើម្បីជំរុញ​ស្ថិរភាព ​សន្តិសុខ​និង​ភាព​សំបូរ​រុង​រឿងនៅ​ទូទាំង​មជ្ឈិមបូព៌ានិង​ហួស​ពីទីនោះ ​ដោយ​មាន​រួមតាម​រយៈ​កិច្ចព្រមព្រៀង​នយោបាយ​ទូលំទូលាយមួយ​ដើម្បីឱ្យ​បានសម្រេច​សន្តិភាព ​ភាព​សំបូររុង​រឿង​និង​សន្តិសុខ​ក្នុង​ប្រទេស​យេម៉ែន‍»។

លោករដ្ឋមន្ត្រីក៏​បានគូសបញ្ជាក់ដែរ​ថាទំនាក់ទំនងទ្វេភាគី​របស់​យើង​ត្រូវ​បានពង្រឹង​ដោយ​ការ​ជឿនលឿន​ខាង​សិទ្ធ​មនុស្សដែរ។

លោក Miller បានថ្លែងថាជំនួប​នេះ​ក៏​មានរួម​បញ្ចូលការពិភាក្សា​គ្នាអំពី«ការពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ ជាពិសេស​ក្នុង​វិស័យ​ថាមពល​ស្អាត​និង​បច្ចេកវិទ្យា‍»។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​របស់​លោក ​លោក Blinken ​បានមាន​ប្រសាសន៍​កាលពី​ថ្ងៃចន្ទ​ថាស.រ.អ.​«មាន​ផលប្រយោជន៍ខាង​សន្តិសុខ​ជាតិ​ពិតប្រាកដ​ក្នុង​ការ​ផ្ចុងផ្តើម​ឱ្យមាន​ការទាក់ទង​គ្នា​ជា​ធម្មតាប្រក្រតី​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត‍»៕​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP។

XS
SM
MD
LG