ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ប្រទេស​ដាណឺម៉ាក​ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច​ និង​អាកាសធាតុ


នាយករដ្ឋមន្ត្រី​ដាណឺម៉ាក អ្នកស្រី Mette Frederiksen និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ជជែក​គ្នា បន្ទាប់​ពី​ជំនួប​របស់​ពួកគេ​នៅ​ក្រុង Kongens ប្រទេស​ដាណឺម៉ាក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រី​ដាណឺម៉ាក អ្នកស្រី Mette Frederiksen និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ជជែក​គ្នា បន្ទាប់​ពី​ជំនួប​របស់​ពួកគេ​នៅ​ក្រុង Kongens ប្រទេស​ដាណឺម៉ាក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ស្ថិត​នៅក្នុង​ប្រទេស​ដាណឺម៉ាក​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​ សន្តិសុខ​ និង​អាកាសធាតុ​ព្រមទាំង​បន្ត​ជំរុញ​គោល​នយោបាយ​រដ្ឋបាល​លោក Biden ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក។

កម្មវិធី​របស់​លោក Blinken រួមមាន​កិច្ច​ប្រជុំ​ជាមួយ​លោក​ស្រី Mette Frederiksen នាយក​រដ្ឋមន្រ្តី​ដាណឺម៉ាក​ និង​ម្ចាស់ក្សត្រីយានី Margrethe ទី​២​ និង​ទស្សនា​មន្ទីរ​ពិសោធន៍​សម្ភារៈ​រូបវិទ្យា​នៅ​សាកល​វិទ្យាល័យCopenhagen។

បន្ទាប់ពី​ប្រទេស​ដាណឺម៉ាក លោក Blinken នឹង​ទៅ​កាន់​កោះ Reykjavik ប្រទេស​អ៊ីស្លង់​ ជា​កន្លែង​ដែល​លោក​នឹង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​តំបន់​អាកទិក។ លោក Blinken បាន​និយាយ​ថា ទីក្រុងCopenhagen គឺជា​កន្លែង​ទស្សនកិច្ច​ដំបូង​ដែល​នឹង​ផ្តោត​លើ​ការ​ពង្រឹង​អង្គការ​អូតង់ ពង្រឹង​ដៃគូ​នៅ​តំបន់​អាក់ទិក​ទប់ទល់​វិបត្តិ​អាកាសធាតុ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងទៀត។

នៅខាង​ក្រៅ​កិច្ច​ពិភាក្សា​នៅ​អ៊ីស្លង់​ លោក Blinken នឹង​ជួបជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergey Lavrovដែល​ក្រសួង​ការ​បរទេស​បាន​បញ្ចាក់​ថា ជា​ឱកាសពិភាក្សា​ការកសាង​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​លើ​វិស័យ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក៕

XS
SM
MD
LG