ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Blinken​ ជួប​ជាមួយ​សម្ព័ន្ធ​មិត្ត​អូតង់​ ខណៈ​​អាមេរិក​កំណត់​ការ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន


​អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg (ស្ដាំ) ថ្លែង​សុន្ទរកថា ខណៈ​ដែល​លោក​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
​អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg (ស្ដាំ) ថ្លែង​សុន្ទរកថា ខណៈ​ដែល​លោក​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោកAntony Blinkenបាន​និយាយ​កាលពី​ថ្ងៃ ពុធ​ថា​ ដល់​ពេល​ដក​កង​កម្លាំង​អូតង់​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ។

ថ្លែង​ជា​មួយ​អគ្គ​លេខាធិការ​អង្គការ​អូតង់​លោកJens Stoltenberg នៅ​ទីក្រុង​ប៊្រុចសែល លោក Blinken ​បាន​មាន​ប្រសាសន៍​ថា​« យើង​បាន​សំរេច​គោលដៅ​ដែល​យើង​បាន​កំណត់»។ ​លោក​បាន​បន្ថែម​ថា« យើង​នឹងធ្វើការ​ជាមួយ​គ្នា​យ៉ាងជិត​ស្និទ្ធ​ក្នុង​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែខាងមុខ​ទៀត​ដើម្បី​សម្រប​សម្រួល​ការ​ដកកង​កម្លាំង​របស់​យើង​ចេញពី​ប្រទេស​អាហ្វហ្គា នីស្ថាន​ប្រកប​ដោយ​សុវត្ថិភាព» ។

លោក Blinken បាន​និយាយ​នៅ​មុន​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃពុធ​ជាមួយ​លោក Stoltenbergលោក Lloyd Austin រដ្ឋមន្រ្តី​ការពារជាតិ​សហ​រដ្ឋ​អាមេរិក លោកHeiko Maas រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​លោកLuigi DiMaio រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អ៊ីតាលី ​លោក​Mevlut Cavusogluរដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​តួកគី ​និង​លោកDominic Raab រដ្ឋមន្រ្តី​ការ​បរទេស​អង់គ្លេស។

លោកStoltenbergបាន​និយាយ​ថា លោក​ស្វាគមន៍​ការ​ពិគ្រោះ​យោបល់​និង​ការ​សម្រប​សម្រួល​អំពី​វត្តមាន​នាពេល​អនាគត​របស់​អូតង់​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

រដ្ឋបាល​របស់​លោកBidenបាន​បញ្ចប់​ការ​និយាយ​ស្មានៗ​ជា​ច្រើន​ខែ​អំពី​ផែនការ​របស់​អាមេរិក​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ សហរដ្ឋអាមេរិក​នឹង​ដក​កងទ័ព​ដែល​នៅសល់ ​នៅថ្ងៃ​ទី ១១ ខែ​កញ្ញា​ដែល​ជាថ្ងៃ​ខួប​ពួកភេរវជនal-Qaida ប្លន់​យន្តហោះ​អ្នក​ដំណើរ​ ហើយ​បើក​បុក​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជម្ម​នៅ​ក្រុង​ញូវយ៉ក​ និង​ក្រសួង​ការពារជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

ការវាយ​ប្រហារនោះ​បាន​ជំរុញ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ផ្តួល​រំលំ​ពួក​តាលីបង់​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែលនៅ​ទីបំផុត​មាន​កងទ័ព​ជាង​១៣​ម៉ឺននាក់​មក​ពី​ប្រទេស​ជា​សមាជិក​អូតង់​និង​ប្រទេស​ដៃ​គូ​ចំនួន​៥០​ប្រទេស។ ​ចាប់តាំង​ពី​ឆ្នាំ​២០១៥​មក​កម្លាំង​នៅ​សល់ដែល​ឥឡូវ​មាន​ចំនួន​មិនដល់​១ ម៉ឺន​នាក់​ផង​មាន​ភារកិច្ច​បណ្តុះ​បណ្តាល​និង​ជួយ​ដល់កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន។

ក្រុមមន្រ្តី​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ការសម្រេច​ចិត្ត​ដកទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​ត្រូវ​ធ្វើឡើង​ស្រប​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អូតង់៕

XS
SM
MD
LG