ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រអប់​ខ្មៅ​ត្រូវ​បាន​រកឃើញ​ពី​យន្តហោះ​អេត្យូពី​ដែល​ជួប​ឧប្បទ្ទេវហេតុ


ទង់ជាតិ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​បង្ហូត​ពាក់​កណ្តាល​ដើម្បី​គោរព​ដល់​ជនរងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
ទង់ជាតិ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​បង្ហូត​ពាក់​កណ្តាល​ដើម្បី​គោរព​ដល់​ជនរងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​បាន​ប្រកាស​ថា​ក្រុម​អ្នក​រុករក​បាន​រកឃើញ​ឧបករណ៍​ថត​សំឡេង​ទាំងពីរ​គ្រឿង​ពី​យន្តហោះ​ដែល​បាន​ជួប​ឧប្បទ្ទេវហេតុ​កាល​ពី​ថ្ងៃអាទិត្យ​ ដែល​បាន​សម្លាប់​អ្នកដំណើរ​ទាំងអស់​ចំនួន១៥៧នាក់។

ប្រទេសអេត្បូពី​បាន​ប្រារព្ធពិធី​កាន់​ទុក្ខ​មួយ​ថ្ងៃ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​នៅពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ Boeing 737 Max 8 ដែល​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​រដ្ឋធានី​ណៃរូប៊ី ប្រទេសកេនយ៉ា ​និង​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ហោះឡើង​បាន៦នាទី​ចេញ​ពី​ទីក្រុងអាឌីស អាបាបា។

យ៉ាង​ហោច​ណាស់​មាន​បុគ្គលិក​របស់​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហប្រជាជាតិ​ UNEP ​ចំនួន២០នាក់​បាន​ជិះ​នៅក្នុង​យន្តហោះ​នោះ​ដើម្បី​ទៅ​ចូល​រួមសន្និសីទ​ប្រចាំឆ្នាំ​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ទីស្នាក់​ប្រចាំ​រដ្ឋធានីណៃរូប៊ី ប្រទេស​កេនយ៉ា។ ទង់ជាតិ​របស់​អង្គការ​សហប្រជាតិ​បាន​បង្ហូត​ចុះ​ពាក់កណ្តាល​នៅពេល​ដែល​ពួកប្រតិភូ​បាន​ធ្វើ​ដំណើរ​មក​ដល់​កិច្ចប្រជុំ​កាល​ពី​ថ្ងៃចន្ទ ។

ក្រុម​អ្នក​ចូលរួម​បាន​ឈរ​ស្មឹងស្មាត​នៅពេល​ចាប់ផ្តើម​កិច្ចប្រជុំ​នៅ​ទីក្រុងណៃរ៉ូប៊ី និង​នៅ​ពេល​ចាប់​ផ្តើម​បើក​សន្និសីទ​កំពូល​របស់​អង្គការ​សហប្រជាតិ​នៅ​ទីក្រុងញូវយ៉ក។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​នៅពេល​បើក​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ញូវយ៉ក​ថា៖ «សោកនាដកម្ម​នៅ​ទូទាំង​ពិភពលោក​បាន​វាយ​ប្រហារ​កាន់​តែ​ជិត​មក​ដល់​យើង​ហើយ​អង្គការ​សហប្រជាជាតិ​បាន​ស្ថិត​នៅក្នុង​ភាពសោកសៅ​នេះ។ ខ្ញុំ​សូម​សម្តែង​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ​និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ជនរងគ្រោះ​ទាំងអស់​ ចំពោះ​រដ្ឋាភិបាល​និង​ចំពោះ​ប្រជាពល​រដ្ឋអេត្យូពី​ដែល​ទទួល​រង​ផលប៉ះពាល់​ពី​ឧប្បទ្ទេវហេតុនេះ»។

សាក្សី​ពីរនាក់​បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​ផ្សែង​ចេញ​ពី​ខាងក្រោយ​យន្តហោះ​មុន​នឹង​វាធ្លាក់ចុះ។ នេះ​បើ​យើង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG