ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden លោក Yoon ព្រមាន​កូរ៉េខាង​ជើង​ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ ដោយ​បង្ហាញ​ពី​ផែនការ​ទប់ស្កាត់

ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ចាប់​ដៃ​គ្នា​ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ២០២៣។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ចាប់​ដៃ​គ្នា​ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ២០២៣។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol បាន​បង្ហាញ​ពី​ផែនការ​ថ្មី​មួយ​នៅ​ថ្ងៃ​ពុធ ​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ដោយ​មេដឹកនាំ​អាមេរិក​បាន​ចេញ​ការ​ព្រមាន​ខ្លាំងក្លា​មួយ​ថា ​ការ​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ «ជា​លទ្ធផល​អាច​នឹង​បញ្ចប់​របប​គ្រប់គ្រង​ណាមួយ» ដែល​ហ៊ាន​ធ្វើ​សកម្មភាព​បែបនេះ។

កិច្ចប្រឹងប្រែង​ថ្មី​ដើម្បី​រារាំង​អាវុធនុយក្លេអ៊ែរ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ចូលចត​ជារឿយៗ​នៃ​នាវា​ជ្រមុជ​ទឹក​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ដើម្បី​បង្កើន​ការ​ហ្វឹកហាត់​រវាង​ប្រទេស​ទាំងពីរ​និង​ប្រទេស​ដទៃ​ទៀត។ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​លើកឡើង​ ខណៈ​លោក Biden ទទួល​ស្វាគមន៍​លោក ​Yoon ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មួយ​ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាងជើង។

លោក Biden បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃពុធ​ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Yoon នៅ​សួន​ផ្កា​កុលាប​ Rose Garden ក្នុង​សេតវិមាន​ថា៖ «ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ដោយ​កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ឬ​សម្ព័ន្ធមិត្ត​និង​ដៃគូ​ណាមួយ​របស់​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​ជា​លទ្ធផល​នឹង​ធ្វើ​ឱ្យ​របប​គ្រប់គ្រង​នោះ​ឈាន​ដល់​ទី​បញ្ចប់​បើ​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នោះ»។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ចាប់​ដៃ​គ្នា​អំឡុង​ជំនួប​នៅសេតវិមាន កាល​ពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ២០២៣។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ចាប់​ដៃ​គ្នា​អំឡុង​ជំនួប​នៅសេតវិមាន កាល​ពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ២០២៣។
លោកស្រី Jill Biden ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោកស្រី Kim Keon Hee ភរិយា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទស្សនាសារមន្ទីរ​សិល្បៈ​ជាតិ National Gallery of Art ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២៣។

លោក Yoon បាន​ថ្លែងថា ការ​ប្តេជ្ញា​ថ្មី​ «ដ៏ល្អ​ប្រកប​ដោយ​ភាព​សុចរិត» រួម​មាន​ផែនការ​សម្រាប់​ការ​ប្រឹក្សា​ទ្វេភាគី​រវាង​ប្រធានាធិបតី​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ការ​បង្កើត​ក្រុមប្រឹក្សា​នុយក្លេអ៊ែរ​មួយ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​ទាក់ទិន​នឹង​នុយក្លេអ៊ែរ​និង​ផែនការ​ប្រតិបត្តិការ​អាវុធ​យុទ្ធសាស្ត្រ​ជាដើម។

ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ​ធ្វើឡើង​ ខណៈ​ពេល​ដែល​អាមេរិក​និង​កូរ៉េខាង​ត្បូង​ប្រារព្ធ​គម្រប់​ខួប​៧០ឆ្នាំ​នៃ​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ ដែល​ចាប់ផ្តើម​តាំងពី​ពេល​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់ ហើយ​បាន​ប្តេជ្ញា​ថា​ អាមេរិក​នឹង​ជួយ​កូរ៉េ​ខាងត្បូង​ការពារ​ខ្លួន ពិសេស​ពី​កូរ៉េខាង​ជើង។ កងទ័ព​អាមេរិក​ប្រមាណ ២៨.៥០០នាក់​កំពុង​ឈរ​ជើង​នៅ​កូរ៉េ​ខាងត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG