ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​ផ្ទាល់​​​មុន​កាល​កំណត់​ផ្តាច់ព្រ័ត្រ​​ចាប់​ផ្តើម​​​សម្រាប់​​អាសនៈ​​ព្រឹទ្ធសភា​​ក្នុង​រដ្ឋ Georgia


ស្លាកសញ្ញា​មួយ​នៅ​ក្នុងក្រុង Atlanta រដ្ឋ Georgia ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មុន​កំណត់​ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ​របស់​ខ្លួន។

ការបោះឆ្នោត​ដោយ​ផ្ទាល់​មុន​កាលកំណត់ ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើងនៅ​ថ្ងៃចន្ទ​នេះ​ ក្នុង​រដ្ឋ ​Georgia​ សហរដ្ឋ​អាមេរិក​ សម្រាប់​ការបោះឆ្នោត​ផ្តាច់ព្រ័ត្រ​ដណ្តើមអាសនៈ​ចំនួន​២ ក្នុង​ព្រឹទ្ធសភា​អាមេរិក ដែល​ជា​ការកំណត់ ​ថា​តើ​គណបក្ស​សាធារណរដ្ឋ​ ឬ​គណបក្ស​ប្រជាធិបតេយ្យ​ ជា​អ្នកមាន​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ នៅ​ពេល​ ​ចាប់​ផ្តើម​ការងារ​អាណត្តិ​ថ្មីក្នុង​ខែ​មករា​ខាង​មុខនេះ។

បេក្ខជន​គណបក្ស​ប្រជា​ធិបតេយ្យ កំពុង​ប្រកួត​ប្រជែង​ដណើ្តម​អាសនៈ​ព្រឹទ្ធសភា​ចំនួន​ពីរ​ក្នុង​រដ្ឋ​នេះ​ ដែល​បច្ចុប្បន្ន​កាន់​កាប់​ដោយ​គណបក្ស​សាធារណរដ្ឋ។​ គ្មានបេក្ខជន​ណា​មួយ ដណ្តើម​បានសំឡេង​ភាគ​ច្រើន​ដាច់​ខាត​ ក្នុង​ការបោះឆ្នោត​សាកល​កាល​ពីខែវិច្ឆិកា​កន្លង​ទៅ​នោះ​ទេ។

ពេល​នេះ​ គណបក្ស​សាធារណរដ្ឋ​ គ្រប់គ្រង​អាសនៈ​ព្រឹទ្ធសភា​ចំនួន​៥០​ ទល់​នឹង​៤៨​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​អាសនៈ​សរុប​ចំនួន​ ១០០របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។​ ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ ហើ​យ​អនុ​ប្រធានាធិបតី មាន​សំឡេង​មួយដើម្បី​បំបែក​ភាពស្មើគ្នា​ចំនួន​៥០​ទល់​នឹង​៥០នោះ​ គណបក្ស​ប្រជាធិប​តេយ្យ​ នឹ​ង​មាន​សំឡេង​ភាគច្រើនក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ក្នុង​ករណី​ដែល​គណបក្ស​នេះ​ ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ទាំង​ពីរ​ក្នុងរដ្ឋ​Georgia។​

ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ មាន​សំឡេង​ភាគច្រើន​ ក្នុង​សភា​តំណាង​រាស្ត្រ​នោះ​ ការឈ្នះ​អាសនៈ​ព្រឹទ្ធសភាក្នុង​រដ្ឋ​នេះ​របស់​គណបក្ស​ទាំងពីរ​ មាន​សារៈសំខាន់ខ្លាំង​ ក្នុង​ការកំណត់​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG