ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បង្ហាញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹក​ប្រាក់ ២ លាន​លាន​ដុល្លារ


លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ស្តីពី​ការចំណាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Carpenters Pittsburgh នៅ​ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ នៅ​ទីក្រុង Pittsburgh រដ្ឋ Pennsylvania។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ស្តីពី​ការចំណាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Carpenters Pittsburgh នៅ​ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ នៅ​ទីក្រុង Pittsburgh រដ្ឋ Pennsylvania។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បង្ហាញ​នូវ​គម្រោង​បង្កើត​ការងារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​ទឹក​ប្រាក់ ២ លាន​លាន​ដុល្លារ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក Biden បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង Pittsburgh ដែល​ជា​ទីក្រុង​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​រដ្ឋ Pennsylvania ថា៖ «ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​កំពុង​ទ្រុឌទ្រោម»។

លោក Biden បាន​ព្យាករណ៍​អំពី​គម្រោង​បង្កើត​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ផ្ដោត​លើ​ការងារ​ដែល​គាំទ្រ​ដោយ​សហជីព​ថា៖ «គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច [សហរដ្ឋ​អាមេរិក] រឹងមាំ​បំផុត ធន់​បំផុត និង​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ថ្មី​បំផុត​នៅ​ក្នុង​ពិភពលោក»។

លោក Biden បាន​និយាយ​ថា គម្រោង​នេះ​ មាន​គោលបំណង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ជំហរ​មាន​ប្រៀប​ជាង​ប្រទេស​ចិន ដោយ​លោក​បាន​បញ្ជាក់​ថា ប្រទេស​ចិន​រួម​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត «កំពុង​បឺត​យក​ប្រយោជន៍​របស់​យើង»។

លោក Biden បាន​លើកឡើង​ថា៖ «សត្រូវ​របស់​យើង​ព្រួយ​បារម្ភ​ខ្លាច​យើង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​នេះ»។ លោក​បាន​កត់​សម្គាល់​ថា ការ​ធ្លាក់ចុះ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​សហរដ្ឋ​អាមេរិក​មាន​ន័យ​ថា «ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​តាម​ជិត​ទាន់​យើង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន»។

សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ ៣,៥% នៅ​ក្នុង​ឆ្នាំ ២០២០ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG