ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden គ្រោង​តែងតាំង​អ្នកស្រី Katherine Tai ជា​បេសកជន​ពាណិជ្ជកម្ម​កំពូល​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ អ្នកស្រី Katherine Tai នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ប្រធាន​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​របស់​គណៈកម្មាធិការ​ពន្ធដារ​និង​ប្រាក់​ចំណូល​នៃ​រដ្ឋសភា។
រូបឯកសារ៖ អ្នកស្រី Katherine Tai នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ប្រធាន​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​របស់​គណៈកម្មាធិការ​ពន្ធដារ​និង​ប្រាក់​ចំណូល​នៃ​រដ្ឋសភា។

លោក Joe Biden ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក គ្រោង​នឹង​តែងតាំង​អ្នកស្រី Katherine Tai ដែល​ជា​មេធាវី​ផ្នែក​ពាណិជ្ជកម្ម ឲ្យ​ធ្វើជា​បេសកជន​កំពូល​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

អ្នកស្រី Tai នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ប្រធាន​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​របស់​គណៈកម្មាធិការ​ពន្ធដារ​និង​ប្រាក់​ចំណូល​នៃ​រដ្ឋសភា។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ជំរុញ​ឲ្យ​អ្នកស្រី Tai ធ្វើ​ជា​អ្នក​តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា អ្នកស្រី​ចេះ​ភាសា​ចិន​កុកងឺ​ស្ទាត់​ជំនាញ និង​មាន​ជំនាញ​ផ្នែក​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។

ប្រសិនបើ​ទទួល​បាន​ការ​តែងតាំង អ្នកស្រី​នឹង​ក្លាយជា​ស្ត្រី​ដំបូង​បង្អស់​ដែល​មិន​មែន​ជា​ជាតិ​សាសន៍​ស្បែក​ស ដែល​កាន់​មុខ​តំណែង​នេះ៕

XS
SM
MD
LG