ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden​ នឹង​ពិភាក្សា​​បញ្ហា​​ជំងឺ​រាតត្បាត សេដ្ឋកិច្ច​ និង​​ចិន​ នៅ​ក្នុង​ជំនួប G7


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​អំពី​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ធ្វើ​ជំនួប​តាម​អនឡាញ​លើក​ទី១​ជាមួយ​មេដឹកនាំ​ពី​ក្រុម​ប្រទេសមាន​ការ​អភិវឌ្ឍជាង​គេ​ចំនួន៧ ​ឬ​ហៅ​ថា G7 ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ ដើម្បី​ពិភាក្សា​បញ្ហាការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ សេដ្ឋកិច្ច​ពិភពលោក ​និងរបៀប​ទាក់ទង​ជា​ក្រុមជាមួយ​ប្រទេស​ចិន។ នេះបើ​តាម​ការ​ប្រកាស​របស់​សេតវិមាន។ ​

សេតវិមាន​បាន​បញ្ជាក់​ថា៖ «ការ​ទាក់ទង​តាម​អនឡាញ​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​ទីផ្សារសេដ្ឋកិច្ច​សេរី​តាម​ប្រជាធិបតេយ្យ​នាំ​មុខ​របស់​ពិភពលោក​នឹង​ផ្តល់​ឱកាស​ដល់​លោក​ប្រធានា​ធិបតី Biden ដើម្បី​ពិភាក្សា​ផែនការដើម្បី​កម្ចាត់​ជំងឺ​កូវីដ​១៩ ហើយ​នឹង​ស្ថាបនា​សេដ្ឋកិច្ច​សាកលលោក​ឡើងវិញ»។

លោក Biden ​ដែល​បាន​កាន់​អំណាច​បន្ត​ពី​អតីត​ប្រធានាធិបតី​លោក Donald Trump នៅ​ថ្ងៃ​ទី២០ ខែ​មករា​នោះ បានព្យាយាម​បង្ហាញ​សារ​ថា​ សហរដ្ឋ​អាមេរិក​ទាក់ទង​ឡើង​វិញជាមួយ​ពិភពលោក និង​ស្ថាប័ន​សាកល​នានា ​បន្ទាប់​ពីគោល​នយោបាយ «គិត​ប្រទេស​អាមេរិក​មុន» ឬ America First ​របស់​លោក Trump អស់​រយៈ​ពេល​៤​ឆ្នាំ​មក។​

លោក Trump បាន​ដកប្រទេស​អាមេរិក​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​ និង​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ​ហើយ​ភាគ​ច្រើន​បាន​ចំអក​មើលងាយ​អង្គការពិភពលោក​ទាំង​នោះ។

លោក​ប្រធានាធិបតី Bidenបាន​នាំ​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​អង្គការ​ WHO និង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឡើង​វិញ​ និងបង្ហាញ​ពីការចង់​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ឡើង​វិញ ​ដើម្បី​តតាំង​ជាមួយប្រទេស​ចិន​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន៕

XS
SM
MD
LG