ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​បង្ហាញ​អំពី​ផែនការ​ស្ដារ​សេដ្ឋកិច្ច​សម្រាប់​ក្រុម​គ្រួសារ​ជា​អ្នកធ្វើការ


រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​​លោក Joe Biden អំពាវនាវ​ដល់​អ្នកស្រុក​ ក្នុងពេលលោក​​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​នៅ​ក្រុង Scranton រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ (Reuters)
រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​​លោក Joe Biden អំពាវនាវ​ដល់​អ្នកស្រុក​ ក្នុងពេលលោក​​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​នៅ​ក្រុង Scranton រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ (Reuters)

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកថា លោក Biden នឹងបង្ហាញ​អំពី​ផែនការ​នេះ ដែល​ជាផ្នែក​មួយនៃ​គម្រោង «កសាង​ឡើងវិញ​ឲ្យបាន​ប្រសើរ​ជាងមុន» សម្រាប់​សេដ្ឋកិច្ចអាមេរិក។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden គ្រោង​នឹង​បង្ហាញ​អំពី​ផែនការ​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ផ្ដោត​លើ​ក្រុម​គ្រួសារ​ជា​អ្នក​ធ្វើ​ការ ស្រប​ពេល​ដែល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​មាន​ពេល​ជាង ១០០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​ពេល​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Biden បាន​បញ្ជាក់​ថា លោក Biden នឹង​បង្ហាញ​អំពី​ផែនការ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង «កសាង​ឡើង​វិញ​ឲ្យ​បាន​ប្រសើរ​ជាង​មុន» សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។

ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក​ប្រធានាធិបតី Donald Trump ដោយ​ក្នុង​នោះ​ការ​ស្ទង់​មតិ​របស់ Reuters/Ipsos កាល​ពី​សប្ដាហ៍​មុន​លើ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ បាន​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ចំនួន ១០%។

កន្លង​មក លោក Biden បាន​បង្ហាញ​លំអិត​អំពី​ផ្នែក​ផ្សេងៗ​ទៀត​នៃ​គម្រោង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​របស់​លោក ហើយ​ស្រប​ពេល​នោះ​ដែរ លោក​បាន​រិះគន់​វិធានការ​របស់​លោក Trump ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​សេដ្ឋកិច្ច៕

XS
SM
MD
LG