ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden ​បន់ស្រន់​ជា​បន្ត​ឲ្យ​លោក​ ត្រាំ​ និង​គ្រួសារ​មាន​សុខភាព​​និង​សុវត្ថិភាព​ល្អ


រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីនិងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីលើកទី១ នៅទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីនិងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីលើកទី១ នៅទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

លោក Joe Biden ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា ​លោក​នឹង​ភរិយា​របស់​លោក​ ផ្ញើសារជូនពរ​ឲ្យ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​គូប្រជែង​របស់​លោក ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​នេះ​ និងភរិយា​របស់​លោក គឺ​លោកស្រី​ Malania Trump​ បានឆាប់​ជាពី​វីរុស​កូរ៉ូណា ​ដែលបង្កជាជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្តបានលទ្ធផលវិជ្ជមាន។

លោក Biden បាន​សរសេរ​ក្នុងសារ​តាមបណ្តាញ Twitter ថា៖ ​« Jill ភរិយារបស់ខ្ញុំ​និង​ខ្ញុំ​ សូម​ផ្ញើការ​បួងសួង​របស់​យើង​ ជូន​លោក​ប្រធានាធិបតី​ ត្រាំ ​និង​លោកស្រី Malania Trump ​ឲ្យឆាប់​ជា។​ យើង​នឹង​បន្ត​បន់ស្រន់​ឲ្យ​លោក​ប្រធានាធិបតី​និង​ក្រុម​គ្រួសារ​ មាន​សុខភាព​ល្អ​ ព្រមទាំង​មាន​សុវត្ថិភាព‍»។

មេដឹកនាំ​និង​ឥស្សរជន​ល្បី​ៗ​នៅ​ជុំវិញ​ពិភពលោក ​នៅ​ថ្ងៃ​សុក្រនេះ​ បាននាំគ្នា​ផ្ញើសារ​ជូនពរ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​និង​គ្រួសារ​លោក ​បន្ទាប់​ពី​លោក​ ត្រាំ​ បាន​ប្រកាស​ថា​ លោក​និង​ភរិយា ​Malania Trump ​បានធ្វើ​តេស្ត​រកឃើញ​ថា​បានឆ្លងជំងឺកូវីដ១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ថា លោក​និង​លោកស្រី Melania Trump ដែល​ជាភរិយា​របស់​លោក​ បាន​ធ្វើ​តេស្ត​ឃើញវិជ្ជមាន​ថា មាន​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩។

ក្នុងសារ​របស់​លោក​បញ្ជូន​សារ​តាម​ Twitter ​នា​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃសុក្រ​ម៉ោង ១២:៥៤នាទី ម៉ោង​នៅ​សហរដ្ឋអាមេរិក​ភាគខាង​កើត លោក Trump បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«យប់​នេះ ភរិយា​ខ្ញុំ​និង​ខ្ញុំ បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថាមានកូវីដ​១៩។ យើង​នឹង​ចាប់ផ្តើម​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គេ (ធ្វើ​ចត្តាឡីស័ក)​ និង​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​ជា​សះស្បើយ​ជា​បន្ទាន់។ យើង​នឹង​ឆ្លង​ផុត​ស្ថានភាព​នេះ​ជាមួយ​គ្នា»៕

XS
SM
MD
LG