ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បញ្ជា​ឱ្យ​សហរដ្ឋ​អាមេរិក​ចូល​រួម​ជា​ថ្មី​ក្នុង​​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ​និង​ក្នុង​អង្គការ​សុខភាព​ពិភពលោក​វិញ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួន នៅបន្ទប់ State Dinning Room ក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួន នៅបន្ទប់ State Dinning Room ក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោក​អគ្គលេខាធិការ​អគ្គ​លេខាធិការ​សហ​ប្រជាជាតិ Antonio Guterres ស្វាគមន៍ការ​ទាក់ទង​របស់សហរដ្ឋ​អាមេរិកដែល​ត្រូវ​បានបន្ថយ​នៅ​ក្នុង​រដ្ឋបាល​ Trump។

ក្នុងចំណោម​សកម្មភាពបទបញ្ជា​ប្រធានាធិបតី​ ចំនួន​១៧​ ដែលប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចុះហត្ថលេខាក្នុងពេល​ប៉ុន្មានម៉ោង​ដំបូងក្នុង​តំណែង​របស់​លោក កាល​ពី​ថ្ងៃ​ទី​២០​ ខែមករា សកម្មភាពនីតិប្រតិបត្តិ​ពីរនឹង​ពង្រឹងកិច្ច​សហប្រតិបត្តិការជា​មួយ​អង្គការ​សហប្រជាជាតិ​អំពី​ការពង្រឹង​សុខភាពសាកល និង​ប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលធាតុ​អាកាស។

ដោយធ្វើតាម​ការ​សន្យា​របស់លោក​នៅ​ពេល​ឃោសនា​បោះឆ្នោត លោក​ Biden​ បានបញ្ឈប់​ការដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ពី​អង្គការ​សុខភាព​ពិភពលោក និង​ចូល​រួម​ជា​ថ្មី​ក្នុងកិច្ច​ព្រមព្រៀងក្រុង​ប៉ារីស​ កាលពី​ឆ្នាំ២០១៥ ​ស្តី​ពី​អាកាសធាតុ។

លោក​អគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ Antonio Guterres បាន​មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ ​ស្វាគមន៍​សកម្មភាពទាំង​នេះ​ថា៖ «ខ្ញុំប្តេជ្ញា​ធ្វើការជិត​ស្និទ្ធ​ជា​មួយលោក​ប្រធានាធិបតី Biden និង​មេដឹកនាំ​ឯ​ទៀតៗ​ ដើម្បីពុះពារ​ឧបសគ្គភាព​បន្ទាន់ខាង​អាកាសធាតុនិងធ្វើ​ឱ្យ​រើប​ល្អ​ជាងមុន​ពី​ជំងឺកូវីដ​១៩»។

នៅ​ពាក់​កណ្តាល​ខែ​មេសា​ឆ្នាំ​ទៅ​មិញ នៅពេលការរាតត្បាតជំងឺ​កូវីដរាលដាល​ទូទាំងពិភពលោក លោក Donald Trump ដែល​ពេល​នោះ​ជា​ប្រធានាធិបតីបានកាត់​ផ្តាច់​ការផ្តល់​ប្រាក់កាស​ឱ្យ​អង្គការ​សុខភាព​ពិភព​លោក «WHO» ដោយនិយាយ​ថា​ អង្គការ​នេះ​ «ត្រូវបានត្រួតត្រា​ដោយ​ប្រទេស​ចិន»។ បន្ទាប់មក​ លោកក៏​បានដក​សហរដ្ឋ​អាមេរិក​ចេញពី​អង្គការ​នេះទាំង​ស្រុង។ ការ​ដកថយ​នេះ​កំណត់​ចូលជា​ធរមានក្នុង​ខែ​កក្កដា តែបញ្ជា​លោក​ Biden ​នឹងលប់ចោល​ការ​ដក​ថយ​នេះ។

ក្រុមប្រឹក្សា​ភិបាល​នៃអង្គការ WHO​ ប្រជុំគ្នាតាមប្រព័ន្ធវីដេអូក្នុងសប្តាហ៍នេះ​ ហើយរដ្ឋបាល​លោក Biden​ ប្រកាស​ថា​ គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោកវេជ្ជបណ្ឌិត ​Anthony Fauci នឹង​ចូល​រួមដែរ។ រដ្ឋបាលអាមេរិកាំងក៏​បាននិយាយ​ដែរ​ថា ​ខ្លួននឹង​ចូល​រួម​ក្នុង​កម្មវិធី Covax ដែល​ជា​សម្ព័ន្ធភាពអន្តរជាតិផ្តល់វ៉ាក់សាំងកូវីដ១៩​ ដល់ប្រទេស​នានា​ជាពិសេសបណ្តាប្រទេស​ក្រី​ក្រ។

បើ​តាមសាកលវិទ្យាល័យ ​Johns Hopkins ដែល​តាមដាន​ទិន្នន័យ​ មានករណី​អ្នក​ជំងឺកូវីដ១៩ ​ជាង ​៩៦លាននាក់ ​នៅទូទាំង​ពិភពលោក និងមានមនុស្ស​ជាង​ ២លាននាក់​ស្លាប់​។ ករណីប្រមាណ​មួយ​ភាគ​បួននិង​ការ​ស្លាប់មួយ​ភាគ​ប្រាំ កើតមាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Stephane Dujarric ជា​អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ។

លោក​បាននិយាយថា៖ «ការ​គាំទ្រអង្គការ WHO ​មាន​សារៈសំខាន់​ដាច់ខាត​ដល់កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ពិភពលោក ក្នុង​ការ​សម្របសម្រួលការឆ្លើយ​តបល្អ​ជាង​មុនប្រឆាំង​នឹង​ជំងឺកូវីដ។​ ពេល​នេះ​ជា​ពេល​វេលា​មួយ​ក្នុង​សាមគ្គីភាព ​ដើម្បីបញ្ឈប់​វីរុស​នេះ​និងផលវិបាក​របស់​វា។

រូបឯកសារ៖ ក្រុមអ្នកគាំទ្រការការពារបរិស្ថានធ្វើបាតុកម្មនៅមុខសេតវិមាន ក្រោយអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ ក្រុមអ្នកគាំទ្រការការពារបរិស្ថានធ្វើបាតុកម្មនៅមុខសេតវិមាន ក្រោយអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧។

ដោយ​អង្គុយនៅ​ក្នុងការិយាល័យ​រាង​ពង​ក្រពើ​ក្នុង​សេតវិមាន​ លោក​ Biden បាន​ចុះ​ហត្ថលេខាលើឯកសារ ដើម្បី​ចូល​រួម​ជា​ថ្មីក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ដែល​លោក Trump​ បានដកថយ​កាល​ពីឆ្នាំ​២០១៧។ លោកប្រធានាធិបតីបាន​មានប្រសាសន៍​ថា ​កិច្ចព្រមព្រៀង​នេះ «ស្ថិត​ក្នុង​ផល​ប្រយោជន៍សហរដ្ឋអាមេរិក​ដែលត្រូវ​ធ្វើ​ដូច្នេះ»។ អតីត​ប្រធានាធិបតីលោក Trump ជា​អ្នក​គាំទ្រ​ឧស្សាហកម្ម​ឥទ្ធនៈ​ហ្វូស៊ីល fossil​ ហើយជួន​កាលលោកបានចំអក​ថាមពល​ស្អាតប្រើ​ជា​ថ្មី​បានដូចជាថាមពលខ្យល់​ជា​ដើម។

នៅពេល​ណា​ឯកសារ​នេះ​ត្រូវ​ដាក់ក្នុង​អង្គការ​សហប្រជាជាតិ។ សហរដ្ឋ​អាមេរិក នឹង​ក្លាយជា​ផ្លូវការ​ជា​ភាគីមួយនៃ​កិច្ច​ព្រមព្រៀង​នេះក្នុង​ពេល​ ៣០ថ្ងៃ។

កិច្ច​ព្រម​ព្រៀងកាលពីឆ្នាំ​២០១៥ ត្រូវបានចុះ​ហត្ថលេខា​ដោយ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក ដោយ​មានគោលដៅ​កាត់​បន្ថយការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និងកម្រិត​កំណើន​សីតុណ្ហភាព​ផែនដីក្នុងសតវត្សរ៍​នេះ​ចំនួន​ ២​អង្សាសេ​ នៅ​ពេល​ធ្វើការ​ដើម្បី​កម្រិត​កំណើន​នេះឱ្យ​មក​នៅត្រឹម ១,៥​អង្សា។​

លោក Biden ក៏បាន​តែងតាំងលោក​អតីតរ​ដ្ឋមន្ត្រី​ការ​បរទេស John Kerry ជាប្រេសិត​ប្រធានាធិបតី​ទី​មួយរបស់​សហរដ្ឋ​អាមេរិកអំពី​អាកាសធាតុ ហើយ​លោកក៏​ជា​សមាជិកម្នាក់​នៃក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ផង​ដែរ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Guterres បាន​មានប្រសាសន៍​ថា៖ «នៅ​ក្រោយ​សន្និសីទកំពូល​អាកាសធាតុកាល​ពី​ឆ្នាំ​ទៅមិញ​ពួក​ប្រទេសនាំ​ឱ្យ​មានពាក់​កណ្តាលនៃ​ភាពកខ្វក់​ដោយសារ​កាបោនបានប្តេជ្ញា​ថា ​នឹងបន្ថយភាពកខ្វក់​នេះ​ថែម​ទៀត​។ ការប្តេជ្ញា​នៅ​ថ្ងៃនេះដោយលោក​ប្រធានាធិបតី Biden នាំតួ​លេខនេះមក​ពីរភាគ​បី។​ តែ​នេះ​ជា​វិធានការយូរ»។

លោក Guterres បាន​មានប្រសាសន៍​ថា ​លោក​ទន្ទង់​រង់​ចាំ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បង្កើន​កិច្ចខិតខំប្រឹង​ប្រែង​សាកល ឆ្ពោះ​ទៅ​កាន់ការ​ធ្វើ​មិន​ឱ្យ​មាន​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដោយ​មានរួម​បញ្ចូល​គោលដៅ​សម្រាប់​ឆ្នាំ២០៣០ និងការ​ផ្តល់ប្រាក់​សម្រាប់វិធានការ​ធាតុអាកាស​នៅ​ក្នុងសន្និសីទពិនិត្យមើល​ជា​ថ្មីអំពី​អាកាសធាតុក្នុង​ខែវិច្ឆិកា។

លោក Dujarric អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា​ លោក Guterres បាន​ផ្ញើ​សារអបអរ​សាទរ​ជូន​លោក​ប្រធានាធិបតី ​Biden និង​លោកស្រី​អនុ​ប្រធានាធិបតី Kamala Harris ហើយ​ថា​ លោក​នឹង​ធ្វើការជា​មួយ​លោកនិង​លោកស្រី។

លោក Dujarric​ បាននិយាយ​ប្រាប់ពួក​អ្នក​កាសែត​ថា៖ «​ខ្ញុំយល់​ថា នឹងមាន​ការទាក់ទង​គ្នាដោយ​សកម្ម​និងដោយ​វិជ្ជមានរវាង​លោក​អគ្គលេខាធិការនិងរដ្ឋបាលថ្មី​នេះ»។

ប្រែ​សម្រួល​ដោយ​លោកឈឹម​សុមេធ

XS
SM
MD
LG