ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Joe Biden ​តែងតាំង​លោក​ Ron Klain​ ជា​នាយក​ខុទ្ទកាល័យ​​សេតវិមាន


រូបឯកសារ៖ លោក ចូ បៃដិន (Joe Bien) ស្តាំ និងលោក Ron Klain ចូលរួមកិច្ចប្រជុំស្តីអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។
រូបឯកសារ៖ លោក ចូ បៃដិន (Joe Bien) ស្តាំ និងលោក Ron Klain ចូលរួមកិច្ចប្រជុំស្តីអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

ប្រធានាធិបតីដែល​ត្រូវព្យាការណ៍​ថា​ជាប់ឆ្នោតថ្មី​របស់​សហរដ្ឋ​អាមេរិក ​លោក ​ចូ បៃដិន​ (Joe Biden) បាន​ប្រកាស​តែងតាំង​លោក​ Ron Klain ដែល​ជា​ទីប្រឹក្សា​របស់​លោក​យូរ​មក​ហើយ​នោះឱ្យ​ធ្វើជា​នាយក​ខុទ្ទកាល័យ​សេតវិមាន​របស់​លោក។​

លោក ​Klain ​ធ្លាប់​បម្រើការ​ជា​ប្រធាន​បុគ្គលិក​របស់ ​បៃដិន ​ក្នុង​រដ្ឋបាល​របស់​លោកអតីត​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack Obama) និង​ជា​មន្ត្រី​ដែល​លោក ​អូបាម៉ា​ បាន​តែងតាំង​ជា​មន្ត្រី​ទទួល​បន្ទុក​ឆ្លើយ​តប​ចំពោះ​ការ​ផ្ទុះ​រាតត្បាតនៃ​ជំងឺ​អេបូឡា​ កាល​ពី​ឆ្នាំ ​២០១៤ ។​

លោក​ Biden បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាលពី​ថ្ងៃ​ពុធ​ថា៖ «បទ​ពិសោធន៍​និង​សមត្ថភាព​ដ៏​ជ្រាលជ្រៅ​របស់​គាត់ ​ក្នុង​ការ​ធ្វើការ​ជាមួយអ្នក​ដទៃ​ពី​គ្រប់​មជ្ឈដ្ឋាននយោបាយ ​គឺ​ជាអ្វី​ដែល​ខ្ញុំ​ត្រូវការ ​ឲ្យ​ធ្វើ​ជា​នាយក​ខុទ្ទកាល័យ​សេតវិមាន​ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​ ហើយ​នាំ​ឲ្យ​ប្រទេស​របស់​យើង​រួមគ្នាម្តង​ទៀត»។​

​លោក Klain ​បាន​ហៅការ​តែងតាំង​ថ្មី​នេះ​ថា​ជា «កិត្តិយសប្រចាំជីវិត»។​ លោក ​បៃដិន ​កំពុង​បន្ត​ជួប​ជាមួយ​ទីប្រឹក្សា​អន្តរកាល​របស់​លោក​ នៅ​ពេល​ដែល​លោក​រៀបចំ​ផែនការ​ដឹកនាំ​រដ្ឋាភិបាល​សម្រាប់​ពេល​ដែល​លោក​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ នៅ​ថ្ងៃទី ២០ ​ខែ​មករា។​

ក៏​ប៉ុន្តែ​នៅ​ពេល​នេះ លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ (Donald Trump) ​មិន​ទាន់បាន​ប្រកាស​ទទួល​ស្គាល់​ថា ​លោក​បានចាញ់​លោក ​បៃដិន ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុននោះ​ទេ ហើយ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន​ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​នៅក្នុង​រដ្ឋ​ដែល​មាន​ការប្រកួត​ប្រជែង​ខ្លាំងៗ។​

ដោយ​មាន​ភ័ស្តុតាងមិន​ច្បាស់លាស់​រហូត​មក​ដល់​ពេល​នេះ​ លោក ​Trump ​បាន​អះអាង​ថា​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ​និង​ការ​រាប់​សន្លឹកឆ្នោត ​ធ្វើ​ឱ្យ​លោក​ចាញ់​ឆ្នោត។ ​លោក Trump ​កំពុង​ព្យាយាម​កែប្រែ​ជ័យជម្នះ​របស់​លោក ​បៃដិន​ និង​ទាមទារ​ធ្វើ​ប្រធានាធិបតី​បួន​ឆ្នាំ​ក្នុង​អាណត្ដិ​ទី ២៕

XS
SM
MD
LG