ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា លោក Trump «លែង​ខ្វាយខ្វល់​នឹង​សហរដ្ឋ​អាមេរិក»


លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង New Castle រដ្ឋ Delaware ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០២០។
លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង New Castle រដ្ឋ Delaware ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០២០។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​បញ្ជាក់​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​ប្រធានាធិបតី Donald Trump «លែង​ខ្វាយខ្វល់​នឹង​ពួកគេ និង​លែង​ខ្វាយខ្វល់​នឹង​សហរដ្ឋ​អាមេរិក» ហើយ។

នៅ​ក្នុង​ការ​ថ្លែង​ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់ លោក Biden បាន​រិះគន់​លោក Trump ថា​បាន​បរាជ័យ​នៅ​ក្នុង​ការ​ដឹកនាំ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Biden បាន​បន្ត​ថា ដោយសារ​ជំងឺ​កូវីដ១៩ បាន​ឆ្លង​រាលដាល​ជា​រៀងរាល់​ថ្ងៃ «អ្នក​ធ្វើ​ការ​ជា​ច្រើន​នៅតែ​គ្មាន​ការងារ​ធ្វើ និង​បាត់បង់​ក្ដី​សង្ឃឹម»។

លោក Biden បាន​បញ្ជាក់​ថា បុគ្គលិក​ផ្ទាល់​ខ្លួន​របស់​លោក Trump បាន​ទទួលស្គាល់​ថា លោក Trump បាន​បរាជ័យ​នៅ​ក្នុង​ការ​សាកល្បង​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​នោះ​គឺ «កាតព្វកិច្ច​ខ្វាយខ្វល់​ចំពោះ​ពលរដ្ឋ និង​ចំពោះ​យើង​ទាំង​អស់​គ្នា»។

លោក Biden បាន​បន្ថែម​ថា៖ «ក្នុង​នាម​ជា​ប្រធានាធិបតី​គឺ​ត្រូវតែ​ខ្វាយខ្វល់ ដឹកនាំ ទទួល​ខុស​ត្រូវ និង​មិន​ដែល​លះបង់​ចោល»។

ទោះជាយ៉ាង​នេះ​ក្ដី ក្នុង​អំឡុងពេល​ជូន​ដំណឹង​ប្រចាំ​ថ្ងៃ​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩ លោក Trump មាន​បំណង​ចង់​បង្ហាញ​ថា រដ្ឋបាល​របស់​លោក​បាន​ដឹកនាំ​ការ​ឆ្លើយតប​ចំពោះ​វិបត្តិ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​លោក​បាន​និយាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ «នឹង​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លឿន​ជាង​អ្វី​ដែល​គេ​បាន​គិត​ថា​អាច​ទៅ​រួច​ទៅ​ទៀត» និង​បាន​លើក​ឡើង​ពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG