ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bernie Sanders ​ការពារ​នយោបាយ​ប្រជាធិបតេយ្យ​សង្គម​និយម

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក Bernie Sanders ថ្លែង​នៅ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​អត្ថន័យ​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក តាម​បែប​ប្រជាធិបតេយ្យ​សង្គម​និយម កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។​

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក Bernie Sanders កាល​ពីថ្ងៃ​ព្រហស្សតិ៍​នេះ បាន​ពន្យល់​អំពី​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក តាម​បែប​ប្រជាធិបតេយ្យ​សង្គម​និយម។ លោក​បាន​បក​ស្រាយ​ដោយ​ចំៗ​អំពី​រឿង​ចម្រូង​ចម្រាស់​ទាក់​ទង​ជាមួយនឹង​ការដែល​អ្នក​ខ្លះ​និយាយ​ថា ​លោក​សេរី​និយម​ពេក មិន​សម​ធ្វើ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ត្រឹមត្រូវ​ទេ។

ក្នុង​សុន្ទរកថា​ដែល​គេ​ទន្ទឹង​រង់ចាំ​យ៉ាងខ្លាំង​មួយ​នៅ​សាកលវិទ្យាល័យ Georgetown ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Vermont បាន​ថ្លែង​ការពារ​សំណើ​របស់​លោក​ដើម្បី​ពង្រីក​កម្មវិធី​សុខមាលភាព​សង្គម​របស់​រដ្ឋាភិបាល និង​ដើម្បី​ដំឡើង​ពន្ធដារ​លើ​ពួក​អ្នក​មាន។ លោក​បាន​ថ្លែង​ថា គោល​នយោបាយ​បែប​នេះ មិន​គួរ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ជ្រុល​ហួស​ហេតុ​ទេ ប៉ុន្តែ​ជា​ការ​ចាំ​បាច់​ដើម្បីដោះ​ស្រាយ​អ្វី​ដែល​លោក​ហៅ​ថា​ជា​វិសមភាពដែល​កើន​ដល់​កម្រិត​មិន​អាច​ទទួល​យក​បាន៕

XS
SM
MD
LG