ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេសប៊ែលហ្សុិកបានដោះលែងមនុស្ស៣​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោមការសើុបអង្កេត


រដ្ឋអាជ្ញា​បែ៊លហ្សុិក ​និយាយ​ថា ​ពួកគេបាន​ដោះ​លែង​មនុស្ស​៣​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការ​ស៊ើុប​អង្កេត​ការវាយ​ប្រហារ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា។

រដ្ឋអាជ្ញា​បែ៊លហ្សុិក ​និយាយ​ថា ​ពួកគេបាន​ដោះ​លែង​មនុស្ស​៣​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការ​ស៊ើុប​អង្កេត​ការវាយ​ប្រហារ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ​ដែល​ក្នុង​នោះ​មាន​មនុស្ស​១៣០​នាក់ ​បាន​ស្លាប់។

​ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​សហព័ន្ធ​បែ៊លហ្សុិក ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គ្មាន​នរណា​ម្នាក់ ​បាន​រងការ​ចោទ​ប្រកាន់​ទេ។​ពួកគេ ​បាន​ស្ថិត​នៅក្នុង​ការ​ឃុំ​ឃាំង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុងពេល​នៃការ​ឆែកឆេរ​មួយ​របស់​ប៉ូលិស​នៅ​ក្នុង​សង្កាត់ Uccle នៃ​រដ្ឋធានី​ ព្រុចសែល ​នៅពេល​ដែល​ពួក​អាជ្ញា​ធរ​បែ៊លហ្សុិក ​ព្យាយាម​ស្វែងរក​ជនដៃ​ដល់​២​នាក់​ដែល​វាយ​ប្រហារ​ទីក្រុង​ប៉ារីស​ហើយ​នឹង​វាយ​ប្រហារ​អាកាសយានដ្ឋាន​និង​រទេះ​ភ្លើង​រត់​ក្រោម​ដីនៅ​ទីក្រុង ព្រុចសែល កាល​ពី​ថ្ងៃ​ទី២២ ​ខែ​មីនា​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៣២​នាក់​ស្លាប់។

កាល​ពី​ថ្ងៃ​អង្គារ រដ្ឋ​អាជ្ញាសហព័ន្ធ​បែ៊លហ្សុិក ​បាន​រកឃើញ ​បុរស​២​នាក់​ទៀត ​ដែល​មាន​ឈ្មោះ​ថា Smail F.និង​ Ibrahim F. ហើយត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​សកម្ម​ភាព​ភេរវកម្ម​និង​ឃាតុ​កម្ម​ដែលទាក់​ទិន​ទៅ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង ព្រុចសែល ​កាល​ពី​ខែ​មុន។​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បុរស​ទាំង​២​នាក់​នោះ ​ជាបង​ប្អូនគ្នា។

ពួក​អាជ្ញាធរ​បែ៊លហ្សុិក ​បាន​រង​ការ​រឹះគន់​យ៉ាង​ខ្លាំង​ពី​ការ​ស៊ើបការណ៍​សម្ងាត់​ និង​ភាព​ចន្លោះ​ប្រហោង​ខាង​សន្តិសុខ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹងការវាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង ព្រុចសែល និង​ទីក្រុង​ប៉ារីស រួម​មាន​ការ​ចំណាយ​ពេល​៤​ខែ​ដើម្បី​ចាប់ Salah Abdelslam ​ជន​សង្ស័យជាភេរវជន​កំពូល​ដែល​បាន​វាយ​ប្រហារ​ទីក្រុង​ប៉ារីស។

ប៉ូលិស​បែ៊លហ្សុិក ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជាបន្ត​បន្ទាប់​មុន​និង​ក្រោយ​ការ​វាយ​ប្រហារ ​ដោយធ្វើ​ការ​ជាមួយ​សមភាគី​បារាំង។ Abdeslam ​បាន​ត្រូវ​ចាប់​ខ្លួន​នៅជិត​ទីកន្លែង​កំណើត​នៅ​ក្នុង​ក្រុងMolenbeek ​ប៉ុន្មាន​ថ្ងៃ​មុនពេល ផ្ទុះ​គ្រាប់បែក​នៅឯអាកាសយានដ្ឋាន​និង​រទេះ​ភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​ព្រុចសែល។ ជន​នោះ ឥឡូវ​នេះ ​បាន​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ដែល​មាន​សន្តិសុខ​ដ៏​តឹង​តែង​នៅ​ក្នុង​ទីក្រុង Bruges៕

XS
SM
MD
LG