ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សកម្មជន​​​បេឡារុសបាតុកម្ម​ប្រឆាំងនឹង​ផែនការ​​រុស្ស៊ីក្នុង​ការបង្កើត​មូលដ្ឋាន​កងទ័ព​អាកាស


ក្រុម​សកម្មជន​ប្រឆាំង​ប្រមាណ​មួយ​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​របស់​ប្រទេស​រុស្ស៊ី​ ក្នុង​ការបង្កើត​មូលដ្ឋាន​កងទ័ព​អាកាស​មួយ​នៅ​ក្នុង​ប្រទេស​​បេឡារុស កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៤ ខែ​តុលា ឆ្នាំ​២០១៥។​ (EPA/TATYANA ZENKOVICH)
ក្រុម​សកម្មជន​ប្រឆាំង​ប្រមាណ​មួយ​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​របស់​ប្រទេស​រុស្ស៊ី​ ក្នុង​ការបង្កើត​មូលដ្ឋាន​កងទ័ព​អាកាស​មួយ​នៅ​ក្នុង​ប្រទេស​​បេឡារុស កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៤ ខែ​តុលា ឆ្នាំ​២០១៥។​ (EPA/TATYANA ZENKOVICH)

ក្រុម​សកម្មជន​ប្រឆាំង​ប្រមាណ​មួយ​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​របស់​ប្រទេស​រុស្ស៊ី​ ក្នុង​ការបង្កើត​មូលដ្ឋាន​កងទ័ព​អាកាស​មួយ​នៅ​ក្នុង​ប្រទេសបេឡារុស​ ដោយ​និយាយ​ថា​ការ​តាំង​មូលដ្ឋាន​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ ​ដែល​ជា​អតីត​សាធារណរដ្ឋ​មួយ​ក្នុង​សហភាព​សូវៀត​ក្លាយ​ទៅ​ជា​ «ប្រទេស​ចំណុះ​មួយ​របស់​អាជ្ញាធរ​វិមាន​ក្រឹមឡាំង»។​

ក្រុម​បាតុករ​ទាំង​នេះ​បាន​និយាយ​អះអាង​ថា ​មូលដ្ឋាន​កងទ័ព​អាកាស​នេះ​នឹង​បង្កើន​ភាព​តានតឹង​ដែល​មាន​រួច​ស្រេច​ហើយ​នោះ​ ដោយសារ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​ធ្វើ​ឱ្យ​ប្រទេស​បេឡារុសមិន​អាច​ប្រកាន់​គោល​ជំហរ​អព្យាក្រឹត​រវាង​ប្រទេសរុស្ស៊ី​និង​ក្រុម​ប្រទេស​ខាង​លិច​បាន​ទេ។

ប្រទេស​បេឡារុស​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេសរុស្ស៊ី​ អ៊ុយក្រែន​ និង​សមាជិក​បី​នៃ​សហភាព​អឺរ៉ុប​ ហើយ​និង​អង្គការ​អូតង់​គឺ​ប្រទេសលីទុយអានី (Lithuania) ឡាតវី (Latvia) និង​ប្រទេសប៉ូឡូញ។​

លោក​ប្រធានាធិបតី​បេឡារុស​ Alexander Lukashenko បាន​ទប់​ចិត្ត​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការផ្តើម​គំនិត​របស់​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ក្នុង​ការ​បង្កើត​មូលដ្ឋាន​កងទ័ព​អាកាស​នេះ​ទេ។​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ លោក​មាន​ជម្រើស​តិចតួច​ ក៏​ប៉ុន្តែ​លោក​នឹង​យល់ព្រម​តាម​សំណើ​នេះ​ ពីព្រោះ​រដ្ឋាភិបាល​លោក​ពឹងពាក់​លើ​ការ​ផ្តល់​ថាមពល​មាន​តម្លៃ​ថោក​ពី​ប្រទេស​រុស្ស៊ី។​

បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ឡើង​មួយ​អាទិត្យ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​គេ​រំពឹង​ថា​លោក​ Lukashenko នឹង​ឈ្នះ​ឆ្នោត​ ដើម្បី​កាន់​តំណែង​ក្នុង​អាណត្តិ​ទី​ប្រាំ៕

XS
SM
MD
LG