ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​ប៉េកាំង​ចាប់​ធ្វើ​​តេស្ត​​កូវីដ១៩​ទ្រង់ទ្រាយ​ធំ ខណ:​មាន​ការ​រាតត្បាត​​ជា​ថ្មី​នៅ​មុន​បុណ្យ​​ចូល​ឆ្នាំ​ចិន


ពលរដ្ឋចិនកំពុងតម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីមានករណីផ្ទុះឆ្លងថ្មីក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ទីក្រុង​ប៉េកាំង​បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ទ្រង់​ទ្រាយ​ធំ​នៅតាមសង្កាត់មួយ​ចំនួននៅ​ថ្ងៃ​សុក្រ ស្រប​ពេល​ដែល​ទីក្រុង​សៀងហៃ​បាន​ធ្វើ​តេស្ត​លើ​រាល់​បុគ្គលិក​សុខាភិបាល​ទំាងអស់ ខណ:​ដែល​ប្រទេស​ចិន​ប្រឈម​មុខ​នឹងការ​ផ្ទុះរាតត្បាត​ឡើង​វិញ​ដ៏​អាក្រក់​បំផុតនៃ​ជំងឺ​កូវីដ១៩ ចាប់​តំាង​ពី​ខែ​មីនា​មក។

ក្រុម​គ្រួសារ​ចិន​ជា​ច្រើន​បារម្ភ​ពី​គម្រោង​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ នៅ​ពេលមាន​ការ​រឹតត្បិត​ថ្មី។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។

ចិន​ដី​គោក​បាន​រាយ​ការណ៍​ថា មាន​ការ​ធ្លាក់​ចុះ​បន្តិច​បន្ដួច​នៃ​ការ​ឆ្លង​ថ្មីកូវីដ១៩​ ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ធ្លាក់ចុះ​ពី ១៤៤ ករណី​កាល​ពី​ព្រហស្បតិ៍ មក​ត្រឹម ១០៣ ​ករណី​ថ្មី​នៅ​ថ្ងៃ​សុក្រ។

សង្កាត់​មួយ​ចំនួននៅ​ក្រុង​ប៉េកាំង​បាន​ចាប់​ផ្ដើម​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ ដោយ​សារ​មាន​ការ​ឆ្លង​ថ្មីជា​ច្រើន​ថ្ងៃ​ជាប់​គ្នានៅ​រដ្ឋធានីចិន​នេះ ដោយ​មនុស្ស​តម្រង់ជួរ​យ៉ាង​វែង​រង់ចាំ​ធ្វើ​តេស្ត​នៅ​សង្កាត់​ខ្លះ។

មាន​មនុស្ស​រាប់​លាន​នៅ​តាមទី​ក្រុង​នៅភាគ​ខាង​ជើង​ប្រទេស​ចិន​កំពុងជាប់​វិធានការ​រឹតត្បិត​ធ្វើ​ដំណើរក្នុង​កម្រិត​ខ្លះ គឺ​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG