ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​លោក Trump ប្តឹង​រារាំង​រដ្ឋ Pennsylvania មិន​ឲ្យ​ប្រកាស​ថា លោក Biden ឈ្នះ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​នោះ


ក្រុម​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់ Lehigh នាំ​គ្នា​រាប់​សន្លឹក​ឆ្នោត​បោះ​តាម​ប្រៃសណីយ៍ រដ្ឋ Pennsylvania ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុម​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់ Lehigh នាំ​គ្នា​រាប់​សន្លឹក​ឆ្នោត​បោះ​តាម​ប្រៃសណីយ៍ រដ្ឋ Pennsylvania ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃច័ន្ទ បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ក្នុង​តុលាការ​សហព័ន្ធ​រដ្ឋ Pennsylvania ដើម្បី​រារាំង​មន្ត្រី​របស់​រដ្ឋ​នេះ​មិន​ឲ្យ​ប្រកាស​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​លោក Joe Biden លើ​ការ​បោះឆ្នោត​នៅក្នុង​រដ្ឋ​នោះ។

ពាក្យ​បណ្តឹង​នេះ​បាន​ធ្វើ​ឡើង​ដោយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump និង​អ្នក​បោះឆ្នោត ២ នាក់។ ពាក្យ​បណ្ដឹង​នេះ​បាន​ចោទ​ប្រកាន់​ថា ប្រព័ន្ធ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​របស់​រដ្ឋ Pennsylvania «មិន​មាន​តម្លាភាព និង​ភាព​ដែល​អាច​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន ដូច​ការ​បោះឆ្នោត​ដោយ​ផ្ទាល់»។

ពាក្យ​បណ្តឹង​នោះ​បាន​អះអាង​ថា មន្ត្រី​រដ្ឋ Pennsylvania បាន​រំលោភ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ដោយ​ការ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ពីរ​ដោយ​ខុស​ច្បាប់ ដែល​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ធ្វើ​ឡើង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ជាង​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍។

ពាក្យ​បណ្តឹង​នោះ​បាន​ប្តឹង​ប្រឆាំង​នឹង​លេខាធិការ​រដ្ឋ Pennsylvania អ្នកស្រី Kathy Boockvar និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ស្រុក​នានា​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ ដែល​រួម​មាន​ទីក្រុង Philadelphia និង​ទីក្រុង Pittsburgh ជាដើម។ ការិយាល័យ​របស់​អ្នកស្រី Boockvar មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។

លោក​ប្រធានាធិបតី Trump ដែល​បាន​ចំណាយ​ពេល​រាប់​ខែ​ព្យាយាម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ដោយ​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នោះ បាន​សន្យា​ដាក់​ពាក្យ​បណ្តឹង​នេះ ដែល​លោក​សង្ឃឹម​ថា​នឹង​អាច​ទាត់​ចោល​លទ្ធផល​បោះឆ្នោត​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ដែល​បាន​ផ្តល់​ឲ្យ​លោក Biden ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត។

យុទ្ធនាការ​របស់​លោក Trump និង​គណបក្ស​សាធារណរដ្ឋ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ចំនួន​ចាប់ តាំង​ថ្ងៃ​បោះឆ្នោត​មក ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត។ ចៅក្រម​បាន​ច្រានចោល​រឿង​ក្តី​នោះ​រួច​ហើយ​នៅ​ក្នុង​រដ្ឋ Georgia និង​រដ្ឋ Michigan៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG