ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​បង់ក្លាដែស​សម្លាប់​ជនសង្ស័យ​១១នាក់នៃ​ក្រុម​សកម្មជន


រូបភាព៖ ប៉ូលិស​បង់ក្លាដែស​ដើរ​កាត់ហាងនំ Holey Artisan នៅទីតាំងវាយប្រហារ​សកម្មប្រយុទ្ធក្នុងតំបន់ Dhaka Gulshan ប្រទេស​បង់ក្លាដែស។
រូបភាព៖ ប៉ូលិស​បង់ក្លាដែស​ដើរ​កាត់ហាងនំ Holey Artisan នៅទីតាំងវាយប្រហារ​សកម្មប្រយុទ្ធក្នុងតំបន់ Dhaka Gulshan ប្រទេស​បង់ក្លាដែស។

កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ បាន​សម្លាប់​ជន​ជាប់សង្ស័យ​១១នាក់​ ​នៃ​ក្រុមជនសកម្មប្រយុទ្ធ​ឥស្លាមមួយ​នៅក្នុង​ការ​បង្ក្រាប​ពួក​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស។

កាលពី​ថ្ងៃ​សៅរ៍​ លោក Asaduzzaman Khan រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេសបង់ក្លាដែស បាននិយាយ​ថា​ពួក​ជន​ជាប់សង្ស័យ​ទាំង​នេះ​ជា​សមាជិកនៃ​ក្រុមហាម​ឃាត់​ Jumatul Mujahedeen Bangladesh ហៅ​កាត់ថា​ JMB បានត្រូវចោទ​ប្រកាន់​ពី ការ​វាយ​ប្រហារ​មួយនៅ​ក្នុង​ហាង​កាហ្វេនៅ​ក្នុង​រដ្ឋធានី Dhaka កាលពី​ខែកក្កដា។​ មាន​មនុស្ស ២២នាក់​បានស្លាប់​នៅ​ក្នុងការ​វាយ​ប្រហារនោះ​ដោយ​មាន​រួម​បញ្ចូល​ជន​បរទេស ១៧​នាក់​ផង​ដែរ។

ដោយ​ចាត់​វិធានការ​តាមការ​ប្រាប់ កង​កម្លាំង​សន្តិសុខ​បានលប​ឆ្មក់ចូល​លុក​ក្នុង​កន្លែង​ជាប់សង្ស័យ​ថា​ជា​កន្លែង​លាក់​ខ្លួន​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ជាយ​ក្រុង Gazipur នៅ​ខាង​ក្រៅ​រដ្ឋធានី Dhaka កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។​

លោក Khan បាននិយាយ​ថា «យើង​ប្រាប់ពួក​វា​ឱ្យ​ចុះចាញ់តែ​ពួក​វា​បាញ់លើ​ពួកជន​ប្រដាប់​អាវុធ​យើង​ដែល​នាំឱ្យ​ពួក​យើង​បាញ់​តបតរ​វិញ​»។ លោក​បានថ្លែងបន្ថែម​ថា​កង​កម្លាំង​រដ្ឋាភិបាល «រឹប​អូស​យក​បានប្រាក់កាសពី​ពួក​ជ្រុលនិយមទាំងនេះ​ដែល​ពួក​វាបានមក​ពី​ការ​លួចប្លន់»។

លោក Mufti Mahmud Khan អ្នកនាំ​ពាក្យ​នៃ​កង​វរសេនា​តូច​ធ្វើសកម្មភាព​រហ័ស​ដែលភាសា​អង់គ្លេស​ហៅ​ថា​ Rapid Action Battalion ដែល​មានទាក់ទិន​នឹង​កិច្ចប្រតិបត្តិការកាលពី​ថ្ងៃ​សៅរ៍បាននិយាយ​ថា​កាំភ្លើង គ្រាប់កាំ​ភ្លើង​និងកាំ​បិត​តាំង​តោ​សម្រាប់​កាត់​សាច់​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុងការ​លបឆ្មក់ចូលលុកនេះ។

ពួក​ប៉ូលិស​បាន​សម្លាប់​ជន​ជាង​ ៣៥នាក់ជាប់​សង្ស័​យ​ថា​ជា​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ការបាញ់​កាំភ្លើង​ត​គ្នា​ចាប់​តាំង​ពី​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ហាង​នោះ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ឈ្មោះ​ Tamim Ahmed Chowdhury ដែល​ជា​ពលរដ្ឋ​កាណាដា​ដើមកំណើត​បង់ក្លាដែស​អាយុ៣០ឆ្នាំ​ផង​ដែរ។

ពួក​រដ្ឋ​ឥស្លាម​ បាន​អះអាង​ទាមទារ​ការ​ទទួលខុស​ត្រូវដល់​ការវាយ​ប្រហារ​នៅ​ក្នុង​ហាង​នោះ ក៏​ប៉ុន្តែ​ពួក​អាជ្ញាធរ​បាន​បដិសេធ​ដោយ​និយាយ​ថា​ការ​វាយ​ប្រហារនោះ​ជា​គម្រោង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​ពួក​ JMB ហើយ​ថាពួករដ្ឋ​ ឥស្លាម គ្មាន​វត្តមាននៅ​ក្នុង​ប្រទេសបង់ក្លាដែស​ ដែល​មានប្រជារាស្ត្រ​ភាគ​ច្រើនជា​អ្នកកាន់សាសនា​ឥស្លាម​ទេ៕

XS
SM
MD
LG