ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក បាន គីមូន ជំរុញ​ឲ្យ​ក្រុម​មេដឹកនាំ​ស៊ូដង់​ខាង​ត្បូង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព


លោក Riek Machar មេដឹកនាំ​ក្រុម​ឧទ្ទាម​របស់​ស៊ូដង់​ខាង​ត្បូង​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​គេហដ្ឋាន​ឯកជន​របស់​លោក​នៅ​ក្នុង​ក្រុង​អាឌីសអាបេបា (Addis Ababa) ប្រទេស​អេត្យូពី (Ethiopia) កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក Riek Machar មេដឹកនាំ​ក្រុម​ឧទ្ទាម​របស់​ស៊ូដង់​ខាង​ត្បូង​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​គេហដ្ឋាន​ឯកជន​របស់​លោក​នៅ​ក្នុង​ក្រុង​អាឌីសអាបេបា (Addis Ababa) ប្រទេស​អេត្យូពី (Ethiopia) កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ឈាង​ចូល​ទៅ​កាន់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ជំរុញ​រដ្ឋាភិបាល​ និង​ក្រុម​ឧទ្ទាម​ឲ្យ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​មុន។ ​

ដំណើរ​ទស្សនកិច្ច​របស់​លោកទៅ​កាន់​រដ្ឋធានី Juba បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ទាំង​២​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បង្រួបបង្រួម​រដ្ឋាភិបាល​ ដែលក្នុង​នោះ​លោក​ប្រធានាធិបតី Salva Kiir នឹង​នៅ​តែ​កាន់​តំណែង​ដដែល​ ហើយប្រធាន​ក្រុម​ឧទ្ទាម​គឺ​លោក Riek Machar នឹង​ធ្វើ​ជា​អនុ​ប្រធានាធិបតី​ទី​១។ ​

ប្រធាន​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ជួប​ជាមួយ​នឹង​លោក Kiir នៅ​ឯ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី Juba ហើយ​បន្ទាប់​មក​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Machar ដែល​មាន​គម្រោង​នឹង​វិលត្រឡប់​ទៅ​កាន់​រដ្ឋធានី​វិញ​ បន្ទាប់​ពី​កងយោធា​ជំនួយរបស់​លោក​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ពី​កិច្ចប្រជុំ​នោះ​បាន​បញ្ចប់​ លោក​ បាន គីមូន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​ដល់​ក្រុម​មេដឹកនាំ​ឲ្យ​យក​រឿង​សន្តិភាព​សំខាន់​ជាង​រឿង​នយោបាយ ហើយ​ត្រូវ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​មួយ​ជា​បន្ទាន់​ដោយ​មិន​ត្រូវ​ពន្យារពេលត​ទៅ​ទៀត​នោះ​ទេ។

កាល​ពី​មុន​ លោក Barnaba Marial Benjamin រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​របស់​ស៊ូដង់​ខាង​ត្បូង​បាន​ថ្លែង​ថា លោក Kiir បាន​ធានា​ដល់​លោក ​បាន គីមូន ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​អនុវត្តនូវ​កិច្ចព្រមព្រៀង​សន្តិភាព​ ដែល​មាន​គោលបំណង​បញ្ចប់​សង្រ្គាម​ស៊ីវិល​ដែល​មាន​រយៈពេល​២៦​ខែ​ និង​បាន​សម្លាប់​មនុស្ស​អស់​រាប់ម៉ឺននាក់​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG