ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ស្រុក​ក្រុង​​បាល់ទីមរ​​បាន​គោរព​ថ្ងៃ​ទី​ពីរ​នៃ​បំរាម​គោចរ​ដោយ​សន្តិវិធី


អ្នក​ស្រុក​ក្រុង​​បាល់ទីមរ​​បាន​គោរព​ថ្ងៃ​ទី​ពីរ​នៃ​បំរាម​គោចរ​ដោយ​សន្តិវិធី។

បាតុកម្ម​មួយ​ថ្ងៃ​ទៀត​នៅ​ទី​ក្រុង​ បាល់ទីមរ​ ក្នុង​រដ្ឋ​ Maryland​ អំពី​មរណភាព​របស់​យុវជន​ស្បែក​ខ្មៅ​ឈ្មោះ​ Freddie​ Gray​ នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​បាន​ចប់​ដោយ​សន្តិភាព​ កាល​ពី​យប់​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​អ្នក​ស្រុក​បាន​គោរព​បំរាម​គោចរ​ពេល​យប់​ ក្រោយ​ពី​កូដកម្ម​បាន​ផ្ទុះ​ឡើង​នៅ​ដើម​សប្តាហ៍​នេះ។​

មេ​ដឹកនាំ​សហគមន៍​ រួម​មាន​សមាជិក​រដ្ឋសភា​សរអា​ លោក​ Elijah​ Cummings​ ដែល​មណ្ឌល​បោះឆ្នោត​របស់​លោក​មាន​រួម​ទី​ក្រុង​ បាល់ទីមរ​ នេះ​ដែរ​ បាន​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​បាតុករ​ត្រឡប់​ទៅ​ផ្ទុះ​វិញ​ មុន​បំរាម​គោចរ​ចាប់​ចូល​ជា​ធរមាន​នៅ​ម៉ោង​ ១០​ យប់។​

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាតុករ​ជាង​ ១​ ពាន់​នាក់​ បាន​ដើរ​កាត់​ទីក្រុង​ បាល់ទីមរ​ ពី​ស្ថានីយ​រទេះ​ភ្លើង​ធំ​របស់​ទី​ក្រុង​នេះ​ទៅ​សាលា​ក្រុង​ រួច​ត្រឡប់​ទៅ​ស្ថានីយ​វិញ។​ ស្នងការ​ប៉ូលិស​ ក្រុង​ បាល់ទីមរ​ បាន​រៀប​រាប់​ថា​ បាតុកម្ម​ថ្ងៃ​នេះ​មាន​«សភាព​ស្ងប់​ស្មៀម​ជា​ទី​បំផុត»។​

ជីវភាព​រស់​នៅ​កំពុង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច​ម្តងៗ​នៅ​ក្រុង​ បាល់ទីមរ​ ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ភាព​មាន​អាសន្ន​តាំង​ពី​ថ្ងៃ​ចន្ទ​មក​ នៅ​ពេល​ដែល​ពួក​បាតុករ​បាន​ដុត​ហាង​លក់​អីវ៉ាន់​និង​រថយន្ត​ច្រើន​គ្រឿង​ និង​លួច​អីវ៉ាន់​ពី​ហាង​ជា​ច្រើន​នៅ​ក្នុង​ទី​ផ្សារ​មួយ​ នៅ​ក្រោយ​បុណ្យ​សព​របស់​យុវជន​ Freddie​ Gray​ ដែល​មាន​វ័យ​ ២១​ ឆ្នាំ៕

XS
SM
MD
LG