ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុម​មន្រ្តី​ក្រុង​ ​Baltimore​ ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ការ​ស្លាប់​​នៅ​​ក្នុង​ការ​ឃុំ​ឃាំង​របស់​លោក​ Freddy Gray


មេធាវី​រដ្ឋ Maryland អ្នក​ស្រី Marilyn Mosby បាន​ប្រកាស​ពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង មន្រ្តី​នគរបាល​ក្រុង​ Baltimore ​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ការ​ស្លាប់​របស់​លោក Freddie Gray ក្នុង​ទី​ក្រុងBaltimore នា​ថ្ងៃទី ០១​ ខែឧសភា​ ឆ្នាំ​ ២០១៥​។
មេធាវី​រដ្ឋ Maryland អ្នក​ស្រី Marilyn Mosby បាន​ប្រកាស​ពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង មន្រ្តី​នគរបាល​ក្រុង​ Baltimore ​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ការ​ស្លាប់​របស់​លោក Freddie Gray ក្នុង​ទី​ក្រុងBaltimore នា​ថ្ងៃទី ០១​ ខែឧសភា​ ឆ្នាំ​ ២០១៥​។

អគ្គរដ្ឋអាជ្ញា​នៃ​ក្រុង​ Baltimore នា​ប៉ែក​ខាង​កើត​ស.រ.អាបាន​ប្រកាស​អំពី​ការ​ចោទប្រកាន់​បទ​ឧក្រិដ្ឋប្រឆាំងនឹង​ប៉ូលិស​៦នាក់​មាន​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​លោក Freddie Gray ដោយ​និយាយ​ថា​ អ្នកពិនិត្យ​ខាង​វេជ្ជសាស្ត្រ​របស់​រដ្ឋ​បានសន្និដ្ឋាន​ថា​ ការ​ស្លាប់​របស់​លោក​នៅ​ក្នុង​ការឃុំឃាំង​របស់​ប៉ូលិស​ជា​ឃាតកម្ម។

លោកស្រី​ Marilyn Mosby អគ្គមេធាវី​រដ្ឋ​បាននិយាយ​កាល​ពី​ថ្ងៃសុក្រ​ថា​លោក​ Gray មាន​របួស​ធ្ងន់ធ្ងរ​នៅ​នឹង​ក​នៅពេលពួក​ប៉ូលិស​ដឹក​លោក​នៅ​ក្នុង​ទ្បាន van ប៉ូលិស​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១២ខែមេសា។​ លោកស្រី​បាន​និយាយ​ថា​គេមិន​បាន​ឲ្យ​លោក​ Gray ពាក់​ខ្សែ​ក្រវាត់សុវត្ថិភាព​ទេហើយ​ថា​ ក្រុ​ម​ប៉ូលិស​ទាំង​នេះ​មិនបាន​ស្វះស្វែង ​ឬ​មិន​បាន​ជួយ​ឲ្យ​មាន​ជំនួយ​វេជ្ជសាស្ត្រទេ ទោះណា​ជា​លោក​Gray បាននិយាយថា លោក​ត្រូវ​ការឲ្យ​ពេទ្យជួយ​លោក​ក៏​ដោយ។ លោកស្រី Mosby បាន​ហៅ​ការ​ចាប់ខ្លួន​លោក​ Gary ថា ​ជា​ «អំពើ​ខុសច្បាប់» ដោយ​លោកស្រី​បាន​ថ្លែង​ថា​ កាំបិត​ដែល​បាន​ត្រូវ​រក​ឃើញ​ជាប់​នឹង​ខ្លួន​បុរស​ស្បែក​ខ្មៅ​អាយុ២៥​ឆ្នាំ​រូបនេះមិនមែន​ជាកាំបិត​មុខ​ស្រួចទេ​ហើយថា ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​លោក​ Gray​ អាចកាន់កាំបិតបាន។​

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ឯសេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ​ក្រោយ​មានការ​ប្រកាស​អំពី​ការ​ចោទ​ប្រកាន់នេះ​ថា «ជា​ការ​សំខាន់ណាស់​ដែល​មាន​ការ​ពិត​អំពី​អ្វី​ដែល​បាន​កើត​មាន​ទ្បើង​ដល់​លោក Freddie Gray»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG