ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញា​ធរ​​អំពាវ​នាវ​​ឲ្យ​​មាន​​ភាព​​ស្ងប់​​ស្ងៀម​នៅ​​ក្រុង​បាល់​ទីមរ​ ​ខណៈ​​ដែល​​នគរ​បាល​​បញ្ចប់​ការ​ស៊ើប​​អង្កេត


បាតុករ​ម្នាក់​បាន​ដើរ​ឆ្លង​កាត់​ប៉ូលិស ​ខណៈ​ដែល​ពួក​គេ កំពុង​តែ​ពង្រឹង​ បំរាម​គោចរ​នៅ​យប់​ទី​បី នា​ថ្ងៃ​ទី​ ៣០ ខែ​មេសា​ ឆ្នាំ​២០១៥ ​នៅ​ក្នុង​ទី​ក្រុង Baltimore។
បាតុករ​ម្នាក់​បាន​ដើរ​ឆ្លង​កាត់​ប៉ូលិស ​ខណៈ​ដែល​ពួក​គេ កំពុង​តែ​ពង្រឹង​ បំរាម​គោចរ​នៅ​យប់​ទី​បី នា​ថ្ងៃ​ទី​ ៣០ ខែ​មេសា​ ឆ្នាំ​២០១៥ ​នៅ​ក្នុង​ទី​ក្រុង Baltimore។

អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ បាល់ទីមរ​ រដ្ឋ​ Maryland​ ក្នុង​សរអា​ភាគ​ខាង​កើត​កំពុង​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម​និង​ការ​អត់​ធ្មត់​ ខណៈ​ដែល​រដ្ឋអាជ្ញា​ធ្វើ​សេចក្តី​សម្រេច​ថា​តើ​ត្រូវ​ប្តឹង​ចោទ​ភ្នាក់ងារ​ប៉ូលិស​ដែល​មាន​ទាក់​ទិន​ក្នុង​ការ​ចាប់​ខ្លួន​យុវជន​ស្បែក​ខ្មៅ​ Freddie​ Gray​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ ប៉ូលិស​ឬ​មិន​ត្រូវ។​

កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​ កង​នគរបាល​បាន​ប្រគល់​ការ​រក​ឃើញ​នៅ​ក្នុង​សេចក្តី​រាយការណ៍​ផ្ទាល់​របស់​ខ្លួន​ អំពី​មរណភាព​នេះ​ ទៅ​ឲ្យ​ការិយាល័យ​មេធាវី​រដ្ឋ​ នៅ​ពេល​មួយ​ថ្ងៃ​មុន​ថ្ងៃ​កំណត់។​ សេចក្តី​សម្រេច​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​នេះ​ មិន​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​ទេ។​

ភាព​សម្ងាត់​របស់​ប៉ូលិស​ទាក់​ទង​នឹង​ករណី​នេះ​បាន​បន្ថែម​ទៅ​លើ​ភាព​តាន​តឹង​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​នាក់​ដែល​ត្អូញ​ត្អែ​ថា​ អាជ្ញាធរ​មិន​បាន​និយាយ​ឲ្យ​ត្រង់​អំពី​មរណភាព​របស់​ Freddie​ Gray​ អាយុ​ ២៥​ ឆ្នាំ​ ដែល​បាន​ស្លាប់​ដោយ​សារ​របួស​សសៃ​ឆ្អឹង​ខ្នង​ កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​មេសា។​

មេធាវី​រដ្ឋ​ លោក​ស្រី​ Marilyn​ Mosby​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ ការិយាល័យ​លោក​ស្រី​ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទាល់​មួយ​អំពី​មរណភាព​នេះ។​ លោក​ស្រី​ថ្លែង​ជា​អាទិ​ថា​ «យើង​សូម​អំពាវនាវ​ឲ្យ​សាធារណជន​មាន​សេចក្តី​អត់​ធ្មត់​និង​សន្តិភាព​ និង​មាន​ជំនឿ​លើ​ដំណើរការ​នៃ​ប្រព័ន្ធ​យុត្តិធម៌។​

កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ក្រុម​បាតុករ​បាន​ធ្វើ​ការ​ប្រជុំ​គ្នា​ដ៏​ធំ​មួយ​ទៀត​ដោយ​សន្តិវិធី​នៅ​កណ្តាល​ក្រុង​ បាល់ទីមរ​ តែ​បាន​បំបែក​គ្នា​នៅ​ម៉ោង​ ១០​ យប់​ ពេល​បម្រាម​គោចរ​ចាប់​ចូល​ជា​ធរមាន៕​

XS
SM
MD
LG