ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ក្រុង​បាល់​ទីម័រ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ក្រសួង​ប៉ូលិស​ក្នុង​ក្រុង​របស់​លោក​ស្រី


លោកស្រី​អភិបាលក្រុង​បាល់ទីម័រ​ Stephanie Rawlings-Blake ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅខាង​ក្រៅ​​ហាងលក់​ទំនិញ​ឈ្មោះ Mondawmin Mall ក្នុង​ទីក្រុង​បាល់ទីម័រ រដ្ឋ Maryland កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥។
លោកស្រី​អភិបាលក្រុង​បាល់ទីម័រ​ Stephanie Rawlings-Blake ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅខាង​ក្រៅ​​ហាងលក់​ទំនិញ​ឈ្មោះ Mondawmin Mall ក្នុង​ទីក្រុង​បាល់ទីម័រ រដ្ឋ Maryland កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ពុធ ​លោកស្រី​អភិបាល​ក្រុង​បាល់​ទីម័រ ​បាន​សុំ​ឲ្យ​ទី​ភ្នាក់ងារ​ប្រតិបត្តិ​ច្បាប់​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​ក្រសួង​ប៉ូលិស​របស់​ទីក្រុង​នោះ ​ប្រើប្រាស់​កម្លាំង​និង​អំពើ​ហិង្សា​ខ្លាំង​ហួស​លើ​សិទ្ធិ​របស់​ពួក​ជន​សង្ស័យ​កម្រិត​ព្រហ្មទណ្ឌ​មែនឬ​យ៉ាង​ណា។

លោក​ស្រី​អភិបាល​ក្រុង​ Stephanie Rawlings-Blake ​បាន​ធ្វើ​សំណើ​នេះ​មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​មន្រ្តី​ប៉ូលិស​៦​នាក់​បាន​រង​ការចោទ​ប្រកាន់​ពី​ការ​រំលោភ​ខាង​ព្រហ្ម​ទណ្ឌ​ចំពោះ​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង​ការ​ស្លាប់​យុវជន​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ឈ្មោះ ​Freddie Grayអាយុ​២៥​ឆ្នាំ​ដែល​បាន​ស្លាប់​ដោយសារ​របួស​ឆ្អឹង​ខ្នង​កាល​ពី​ខែ​មុន​ ខណៈ​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។​ការ​ស្លាប់​របស់​លោក ​បាន​បណ្តាល​ឲ្យ​មាន​កុប្បកម្ម​និង​ការ​លួច​ទំនិញក្នុងទីក្រុង​ផ្នែក​ខាង​កើត​សហរដ្ឋ​អាមេរិក​ ហើយ​ក្នុង​ការ​ប្រឆាំង​តវ៉ា​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ូលិស​បាន​ប្រើ​ប្រាស់​យុទ្ធ​វិធី​ក្នុង​ការ​យាម​ល្បាត​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​បាល់​ទីម័រ។

ក្រសួង​យុត្តិធម៌ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោកស្រី​ Loretta Lynch ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ថ្មី​កំពុង​ពិចារណា​សំណើ​របស់​លោក​ស្រី​អភិបាល​ក្រុង។ ទីភ្នាក់ងារ​នោះ ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ពីសកម្មភាព​របស់​ប៉ូលិសនៅ​ក្នុង​ទីក្រុង​ផ្សេង​ៗ​ទៀត​ហើយ​ជា​រឿយ​ៗ ​បាន​សន្និដ្ឋាន​ថា ​ប៉ូលិស​ស្បែកស​ភាគ​ច្រើន​បាន​ចាត់​វិធានការ​ដៃ​ក្តៅ​និង​ខុស​ច្បាប់​ជាមួយ​មនុស្ស​នៅ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខដាក់​គ្នា​ដ៏​ប្រល័យ​នៅ​តាម​ផ្លូវ។

លោកស្រី​អភិបាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​ចង់​ឲ្យ​ពួក​អ្នក​ស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌ធ្វើ​ការ​កំណត់​ថា​តើ​ក្រសួង​ប៉ូលិស​របស់​យើង បានទាក់​ទិន​នៅ​ក្នុង​ការ​អនុវត្តិ​ការ​បញ្ឈប់​ការ​ឆែកឆេរ​ឬ​ការ​ចាប់​ខ្លួន​ដែល​រំលោភ​សិទ្ធិ​ស្រប​ច្បាប់​របស់ពលរដ្ឋ៕

XS
SM
MD
LG