ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​បាកដាដ​បាន​សម្លាប់​មនុស្ស​២២នាក់


មនុស្ស​ម្នា​នាំ​គ្នា​ចោមរោម​កន្លែង​នៃ​ការ​បំផ្ទុះ​ឡាន​មួយ​នៅ​ក្នុង​សង្កាត់ ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។
មនុស្ស​ម្នា​នាំ​គ្នា​ចោមរោម​កន្លែង​នៃ​ការ​បំផ្ទុះ​ឡាន​មួយ​នៅ​ក្នុង​សង្កាត់ ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍នៅ​ក្នុង​កន្លែង​លក់​រថយន្តមាន​ប្រជាប្រិយភាព​មួយ​នៅ​ក្នុង​តំបន់​ជាយក្រុង​នៃក្រុង​បាកដាដ (Baghdad) ​ដែល​អ្នក​ស្រុក​ភាគ​ច្រើន​ជា​ពួក​ Shi'ite បាន​បណ្តាល​ឱ្យ​មនុស្ស​១៣នាក់​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥២​នាក់​ទៀត​ត្រូវ​របួស។

ការ​ផ្ទុះ​គ្រាប់បែក​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់​ Habibiya នៃ​ក្រុង​ Sadr City ដែល​ជា​សង្កាត់​ដែល​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​លើ​ឡាន​បោះ​ដុំ​បន្លែ​មួយ​កាល​ពី​ពីរ​ថ្ងៃមុន។ នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស៦៧​នាក់​ស្លាប់​ ហើយ​វា​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ក្រុង​បាកដាដ​នៅ​ក្នុង​ពេល​មួយ​ទសវត្សរ៍​នេះ។​

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុសត្រូវ​ភ្លាមៗ​ដល់​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃសៅរ៍​នេះ​ទេ ក៏​ប៉ុន្តែ​ជា​ញឹកញយ​ពួក​ Jihad និយម​នៃ​ក្រុម​រដ្ឋ​ឥស្លាម​បាន​យក​ពួក​ Shi'ite ​ដែល​ពួកគេ​ចាត់ទុក​ថា ​ជា​ពួក​មនុស្ស​មាន​ជំនឿ​ខុស​ពី​គេ​ ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។ ​ពួក​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា ​ពួក​គេ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កន្លែង​លក់ឡាន​ដែល​គេ​ស្គាល់​ច្រើន​នៅ​ក្នុង​សង្កាត់​ Habibiya ​នេះ​ធ្លាប់​ជា​ទីដៅ​នៃ​ការ​វាយប្រហារ​ច្រើន​ដង​មក​ហើយ​កាល​ពី​ពេល​មុនៗ៕

XS
SM
MD
LG