ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​ហ្វីលីពីន​ ដែល​ឈ្នះ​ពាន​រង្វាន់​ម្នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​បទចោទ​បះបោរ


អ្នកស្រី Maria Ressa និពន្ធនាយក​គេហទំព័រ​សារព័ត៌មាន Rappler, Inc.
អ្នកស្រី Maria Ressa និពន្ធនាយក​គេហទំព័រ​សារព័ត៌មាន Rappler, Inc.

អ្នកស្រី Maria Ressa និពន្ធនាយក​គេហទំព័រ​សារព័ត៌មាន Rappler, Inc. ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​អ្នកជំនួញម្នាក់​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ ការជួញ​ដូរមនុស្ស​ និង​ថ្នាំញៀន។

អ្នកកាសែត​ម្នាក់​ដែល​ឈ្នះ​ពានរង្វាន់ ​និង​ជា​ស្ថាបនិក​របស់​គេហទំព័រ​សារព័ត៌មាន​តាម​អ៊ិនធឺណិត​មួយ​ដែល​ធ្លាប់​បាន​ប៉ះទង្គិច​ជាច្រើន​ដង​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ត្រូវ​បាន​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចាប់ខ្លួន​កាល​ពី​ថ្ងៃពុធ​ ក្រោម​បទចោទ​ថា​ធ្វើ​ការបះបោរ។

អ្នកស្រី Maria Ressa និពន្ធនាយក​គេហទំព័រ​សារព័ត៌មាន Rappler, Inc. ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​អ្នកជំនួញម្នាក់​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ ការជួញ​ដូរមនុស្ស​ និង​ថ្នាំញៀន។ ក្រសួងយុត្តិធម៌​ហ្វីលីពីន​ដែល​បាន​ដាក់​ពាក្យបណ្តឹង​ជំនួស​ឲ្យ​អ្នក​ជំនួញ​រូប​នោះ​បាន​ច្រាន​ចោល​រាល់​ការចោទប្រកាន់​លើ​អ្នក​ជំនួញ​នោះ។ រដ្ឋាភិបាល​របស់​លោក Duterte នៅ​តែ​រក្សា​ការចាប់ខ្លួន​នេះ​ថា​ជា​ចំណាត់ការ​ធម្មតា​ចំពោះ​បណ្តឹង​នេះ។ ការ​ចាប់ខ្លួន​អ្នកស្រី Ressaផ្តើម ចេញ​ពី​របាយការណ៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ២០១២​អំពី​ការចោទប្រកាន់​អ្នក​ជំនួញ​រូបនោះ​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ចៅក្រម​ម្នាក់​របស់​តុលាការ​កំពូល​ជាតិ។

អ្នកស្រី Ressa បាន​ថ្លែង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​ថា « យើង​មិន​ភ័យ​ខ្លាច​ទេ។ ទង្វើ​ខុសច្បាប់​ ការឃោសនា​ខុសច្បាប់​ និង​ការភូត​កុហក​មិន​អាច​បំបិទ​សំឡេង​អ្នកកាសែត​ហ្វីលីពីន​ដែល​កំពុង​បន្ត​រាយការណ៍​បាន​ទេ»។ អ្នកស្រី​បាន​ថ្លែង​បន្ថែម​ទៀត​ថា «ឈុតឆាក​ទាំងនេះ​បង្ហាញ​ពី​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំបាត់​សំឡេង​អ្នកសារព័ត៌មាន​ រួមទាំង​ការបង្ខំ​ឲ្យ​ខ្ញុំ​ត្រូវដេក​នៅក្នុង​ពន្ធនាគារ​នេះ​ផងដែរ»។

សហជីព​អ្នកសារព័ត៌មាន​ជាតិ​របស់​ហ្វីលីពីន​បាន​ថ្កោលទោស​ការចាប់​ខ្លួន​អ្នកស្រី​ ថា​ជា​ ទង្វើ​គួរ​ឲ្យ​ខ្មាស់អៀន​របស់​រដ្ឋាភិបាល»។ គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មានThe Committee to Protect Journalists នៅក្នុង​ទីក្រុង​បាងកក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ទម្លាក់​រាល់​បទចោទ​ទាំង​អស់​លើ​អ្នកស្រី Ressa និង​ឲ្យ​ដោះ​លែង​អ្នកស្រី​ជា​បន្ទាន់។ លោក Shawn Crispinតំណាង​គណកម្មាធិការ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បានថ្លែង​ថា «ការធ្វើទុក្ខបុកម្មេញ​ទៅលើ​គេហទំព័រ​ព័ត៌មាន Rappler​ និង​លើ​អ្នកស្រី Ressaដោយ​រដ្ឋាភិបាល​ហ្វីលីពីន​ ឥឡូវ​នេះ​បាន​ឈាន​ដល់​កម្រិតធ្ងន់ធ្ងរ​និង​ត្រូវ​ប្រកាស​អាសន្ន​ហើយ»៕

XS
SM
MD
LG