ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ៖ អ្នក​បាញ់ប្រហារ​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត​នៅ​រដ្ឋ​ តិចសាស ទំនង​ជា​ធ្វើ​រឿង​នេះ​ដោយសារ​មាន​ជម្លោះ​ជាមួយ​សាច់ថ្លៃ


ប៉ូលិស​រើ​ផ្កា​ចេញ​ពី​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​ក្នុង​រដ្ឋ តិចសាស កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប៉ូលិស​រើ​ផ្កា​ចេញ​ពី​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​ក្នុង​រដ្ឋ តិចសាស កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ខ្មាន់កាំភ្លើង​ដែល​បាន​សម្លាប់​មនុស្ស​២៦​នាក់​នៅ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​ក្នុង​រដ្ឋ តិចសាស ទំនង​ជា​ធ្វើ​ការ​បាញ់ប្រហារ​ដោយសារ​តែ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ជាមួយ​នឹង​សាច់ថ្លៃ​របស់​ខ្លួន ហើយ​ក៏​បាន​ផ្ញើ​សារ​គំរាមកំហែង​ដល់​ម្តាយ​ក្មេក​របស់​ខ្លួន មុន​ពេល​បើក​ការបាញ់​ប្រហារ​នោះ​ផង​ដែរ។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ចន្ទ។​

លោក Freeman Martin មន្ត្រី​សុវត្ថិភាព​សាធារណៈ​ក្នុង​រដ្ឋ តិចសាស បាន​មាន​ប្រសាសន៍​ថា «វា​គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​មិន​សមហេតុផល​មួយ ប៉ុន្តែ​យើង​អាច​ប្រាប់​ដល់​អ្នក​បាន​ថា មាន​បញ្ហា​ផ្ទៃ​ក្នុង​នៅ​ក្នុង​គ្រួសារ​របស់​ជន​ដៃ​ដល់»។ លោក Martin បាន​ថ្លែង​ដូច្នេះ​ ខណៈ​ដែល​អ្នក​ស៊ើបអង្កេត​បាន​ស្វែងរក​មូលហេតុ​ដែល​ជន Devin Kelley វ័យ​២៦​ឆ្នាំ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ព្រះវិហារ​គ្រិស្ត​និកាយ Baptist មួយ ក្នុង​អំឡុង​ពេល​នៃ​ការប្រតិបត្តិ​សាសនា​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ ក្នុង​ក្រុង Sutherland Springs រដ្ឋ​ តិចសាស។ ​

លោក Martin បាន​ថ្លែង​ថា សាច់ថ្លៃ​របស់​ជន Kelley ក៏​ទៅ​ចូលរួម​ពិធី​បែប​សាសនា​នៅ​ព្រះវិហារ First Baptist ជា​ញឹកញាប់​ដែរ ប៉ុន្តែ​អ្នក​ស៊ើបអង្កេត​និយាយ​ថា ពួកគេ​មិន​បាន​ទៅ​ព្រះវិហារ​នោះ​ទេ កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Martin និយាយ​ថា «ការបាញ់ប្រហារ​នោះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ពង្វក់​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ជំនឿ​សាសនា​ដែរ។ មាន​រឿងនៅក្នុង​គ្រួសារ​របស់​គេ​និង​សាច់ថ្លៃ​របស់​គេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG