ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូទ្រីស និង​អាល្លឺម៉ង់​បើក​ព្រំដែន​សម្រាប់​ជន​ចំណាកស្រុក​រាប់​​​ពាន់នាក់​


ជនចំណាកស្រុក​ដើរ​ចេញ​ពី​ស្ថានីយ​រថភ្លើង​នៅ​ក្រុង Dortmund ប្រទេស​អាល្លឺម៉ង់​​ នា​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ២០១៥។ ជនចំណាកស្រុក​រាប់​ពាន់​នាក់​បាន​មក​ដល់ ក្រុង​ Dortmund ដោយ​រថភ្លើង។
ជនចំណាកស្រុក​ដើរ​ចេញ​ពី​ស្ថានីយ​រថភ្លើង​នៅ​ក្រុង Dortmund ប្រទេស​អាល្លឺម៉ង់​​ នា​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ២០១៥។ ជនចំណាកស្រុក​រាប់​ពាន់​នាក់​បាន​មក​ដល់ ក្រុង​ Dortmund ដោយ​រថភ្លើង។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ប្រទេស​អាល្លឺម៉ង់​ និង​អូទ្រីស​បាន​ស្វាគមន៍​ពួក​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​នៅ​ក្នុង​ព្រំដែន​ពួក​គេ។​ ពួក​ជន​ចំណាក​ស្រុក​ភាគ​ច្រើន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ដែល​នៅទី​នោះ​ពួក​មន្ត្រី​បាន​និយាយថា​ ពួក​គេ​នឹង​ទទួល​យក​ពួក​អ្នកស្វះស្វែង​រក​ការ​ជ្រក​កោន​ប្រាំបី​សែន​នាក់​នៅ​ឆ្នាំនេះ។​

កាល​ពី​ថ្ងៃ​សៅរ៍​ ពួក​អ្នកស្វះស្វែង​រក​ទីជ្រកកោន​រាប់ពាន់នាក់បាន​ចាកចេញពី​ប្រទេស​ហុងគ្រី ទៅ​កាន់​ផ្នែក​ខាង​លិច​នៃ​ទ្វីបអឺរ៉ុប​ដោយ​ធ្វើដំណើរ​តាម​ឡាន​ក្រុង រថភ្លើង ឬ​ដោយ​ថ្មើរជើង។​ គេ​រំពឹង​ថា​ មាន​ជន​ទេសន្តរប្រវេសន៍​ប្រមាណ ៨.០០០នាក់​នឹង​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​អាទិត្យនេះ។​

នៅពេល​ជាមួយ​គ្នា​នេះ​មេ​ប៉ូលិស​នៃ​ប្រទេស​ហុងគ្រី​បាន​និយាយ​ថា​ អាជ្ញាធរ​នឹង​មិន​ផ្តល់​ការ​ដឹកជញ្ជូន​តាមឡានក្រុង​ឲ្យ​ពួក​ជន​ចំណាក​ស្រុក​ទៅ​កាន់ព្រំដែន​អូទ្រីស​ទៀតទេ ដោយ​លោក​បាននិយាយ​បញ្ជាក់​ថា ​ការ​ដឹក​ជញ្ជូន​ពួក​ជន​ចំណាក​ស្រុក​កាលពី​ថ្ងៃ​សៅរ៍ជា​សេវាកម្មតែ​មួយ​លើក​ប៉ុណ្ណោះ។

បណ្តា​ប្រទេស​សមាជិក​នៃសហភាពអឺរ៉ុប​មាន​ការ​ខ្វែងគំនិត​គ្នា​នៅ​ពេល​មាន​លំហូរ​ចូល​យ៉ាង​ច្រើន​នៃក្រុម​ជនទេសន្តរប្រវេសន៍​ដែល​មិន​ធ្លាប់មាន​ពី​ពេល​មុន។​ លោកស្រី​ Federic Moghrini ប្រធាន​ផ្នែក​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុប​បាន​មាន​ប្រសាសន៍ថា​ ការ​ហូរ​ចូល​នៃក្រុម​ជន​ចំណាកស្រុកមាន «តទៅ​ទៀតនៅ​ទីនេះ» ហើយ​លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​របៀប​ដោះស្រាយ​រួម​គ្នា​មួយ​របស់​អឺរ៉ុប ដោយ​ឆ្លើយ​តប​ដោយមាន​ប្រសិទ្ធភាព​ដល់​បញ្ហា​នេះ៕

XS
SM
MD
LG