ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​អូស្ត្រាលី​សន្យា​គាំទ្រ​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ភរិយា​លោក​ កែម ឡី


រូប​ឯកសារ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្ដដា នៅ​ពេល​សព​របស់​លោក​​ត្រូវបាន​ហែរ​យកទៅបូជានៅឯស្រុកកំណើតរបស់លោកនៅស្រុកត្រាំកក់ ខេត្តតាកែវ។
រូប​ឯកសារ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្ដដា នៅ​ពេល​សព​របស់​លោក​​ត្រូវបាន​ហែរ​យកទៅបូជានៅឯស្រុកកំណើតរបស់លោកនៅស្រុកត្រាំកក់ ខេត្តតាកែវ។

សមាជិក​ជាន់​ខ្ពស់​នៃ​សភា​សហព័ន្ធ​និង​សភា​រដ្ឋ​នៃ​ប្រទេស​អូស្ត្រាលី​បាន​សន្យា​ថា​នឹង​​គាំទ្រ​​ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​​ភរិយា​លោក ​កែម ឡី​ ដែល​ជា​សកម្មជន​នយោបាយ​ខ្មែរ​មា្នក់​ដែល​បាន​ត្រូវ​ធ្វើ​ឃាត។

​លោក​ កែម ឡី​ ដែល​ជា​អ្នក​រិះ​គន់​រដ្ឋាភិបាល​ហ៊ាន​និយាយ​ដោយ​គ្មាន​សំចៃ​ និង​ជា​សកម្មជន​មាន​ប្រជាប្រិយភាព​ ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​កណ្តាល​ថ្ងៃ​ចែស​នៅ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​ពេល​ព្រឹក​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា ហើយ​ការ​បាញ់​ប្រហារនេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​រាល​ដាល​ថា​ គឺ​ជា​ឃាតកម្ម​ខាង​នយោបាយ។​

ប៉ូលិស​ចាប់​បាន​ជន​ជាប់​សង្ស័យ​ម្នាក់​យ៉ាង​ឆាប់​រហ័ស​តែ​ពីរ​បី​ផ្លូវ​ពី​កន្លែង​កើត​ហេតុ។​ ជន​ជាប់​សង្ស័យ​នេះ​បាន​និយាយ​ថា ​ខ្លូន​បាន​សម្លាប់​លោក​ កែម ឡី​ដោយ​សារ​លោក​មិន​បាន​សង​បំណុល​គាត់​ចំនួន​៣ពាន់​ដុល្លារ​ហើយ​ការ​អះអាង​របស់​ជន​នេះ​បាន​បង្កើន​ការ​ខឹង​សំបា​របស់សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជាដែល​ជា​ប្រទេស​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​ថា​ ជា​អង្គការ​មួយ​ត្រូតត្រា​ដោយ​រដ្ឋ។

នៅ​ក្នុង​ពីធី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ឯវត្ត​ខ្មែរ​មួយ​ក្នុង​ក្រុង​ Melbourne ​ដើម្បី​ប្រារព្ធ​ពី​ធី​បុណ្យ​១០០​ថ្ងៃ​នៃ​មរណភាព​របស់​លោក កែម ឡី ​លោក Mark Dreyfus​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ស្រមោល​របស់​សហព័ន្ធ​បាន​មានប្រសាសន៍​ថា​លោក​នឹង​ឧបត្ថម្ភ​រួម​នូវ​ការ​សុំ​សិទ្ធិ​ជ្រកកោន​របស់​គ្រួសារ​លោក​ កែម ឡី​ ដែល​បាន​ត្រូវ​ផ្តើម​គំនិត​និង​ដឹកនាំ​ដោយ​លោក​ ហុង​ លឹម​ សមាជិក​សភា​រដ្ឋ ​Victoria ​ដែល​ខ្លួន​លោក​ផ្ទាល់​ក៏​ជា​ជន​អន្តោប្រវេសន៍​ម្នាក់​មក​ពី​ប្រទេសកម្ពុជា​ដែរ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​កិច្ចការ​ពហុវប្បធម៌​នៃ​រដ្ឋ​ Victoria គឺ​លោក​ Robin Scott, ​រដ្ឋមន្ត្រី​យុត្តិធម៌ លោក​ Martin Pakula ​និង​លោក ​Bruce Atkinson ប្រធាន​ក្រុម​ប្រឹក្សា​នីតិ​បញ្ញត្តិ​ក៏​បាន​ប្តេជ្ញា​អំពី​ការ​គាំទ្រ​របស់​អស់​លោក​ដល់​គ្រួសារ​លោក​កែម ឡី ដែរ នៅ​ក្នុង​ពីធីបុណ្យ​១០០​ថ្ងៃនេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ចំពោះ​មុខ​សមាជិក​រាប់​រយ​នាក់​នៃ​សហគមន៍​ខ្មែរ​នៃ​ក្រុង ​Melbourne។

លោក ហុង លឹម ដែល​ជា​សមាជិក​សភា​រដ្ឋ ​Victoria​ បាន​មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​ ប៊ូ រចនា​ ភរិយា​លោក​ កែម ឡី បាន​ទទួល​ឋានៈ​ជា​ជនភៀស​ខ្លួន​ពី​អគ្គស្នងការ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​ហើយ ហើយ​ថា​ក៏​មានការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ស.រ.អា.ដែរ។​

អ្នកស្រី ​ប៊ូ​ រចនា​ និង​កូន​បួន​នាក់​របស់​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ចេញ​ពីប្រទេស​កម្ពុជា​កាល​ពី​ខែ​សីហា​ ដោយ​ភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​ពួក​គេ។​ កាល​ពី​ថ្ងៃ​អាទិត្យមុន​ អ្នកស្រី​បាន​ប្រសូត​កូន​ប្រុស​ទី​ប្រាំ​នៅ​ពេល​ដែល​អ្នក​ស្រី​និងកូនៗ​រស់​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ហើយ​អ្នក​ស្រី​បាន​ដាក់​ឈ្មោះ​ទារក​នេះ​ថា​ កែម ឡី វីរបុត្រ។​ កន្លែង​រស់​នៅ​របស់​អ្នក​ស្រី​បាន​ត្រូវ​រក្សា​ទុក​ជា​ការ​សម្ងាត់​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​អ្នក​ស្រី​នៅ​ពេល​ការ​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រក​កោន​របស់​អ្នក​ស្រី​កំពុង​មាន​ដំណើរ​ការ​ទៅ​មុខ។​

ពី​ធី​បុណ្យ​១០០​ថ្ងៃ​នៃ​សព​លោក​ កែម ឡី​ ​មាន​ធ្វើឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​កូន​ប្រុស​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​គឺ​លោក​ ហ៊ុន ម៉ាណែត​ បាន​ជួប​នឹង​ក្រុម​បាតុករ​ខឹង​សំបា​មួយ​ក្រុម​មក​ពី​សហគមន៍​ Melbourbe ​នៅ​ពេល​ដែល​គាត់​ចួល​រួម​ក្នុង​ពិធី​មួយ​នៅក្នុង​សង្កាត់ ​Clayton ​នា​ជាយ​ក្រុង​ Melbourne៕

XS
SM
MD
LG