ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អូស្រ្តាលី​​រក​ឃើញការ​​​សន្ទនា​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​ភេវរករកើនឡើង


ក្រុម​ស្ត្រី​អ្នក​​ហែរ​​សព​ពណ៌​ស​ (White Lady funeral directors) ផ្លាស់​ទី​មឈូស​របស់​អ្នក​ស្រី​ Tori Johnson ចូល​ទៅ​ក្នុង​រថយន្ត​ដឹក​សព​មួយ​ក្នុង​អំឡុង​​ពិធី​បុណ្យ​សព​មួយ​នៅ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្តាលី​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​
ក្រុម​ស្ត្រី​អ្នក​​ហែរ​​សព​ពណ៌​ស​ (White Lady funeral directors) ផ្លាស់​ទី​មឈូស​របស់​អ្នក​ស្រី​ Tori Johnson ចូល​ទៅ​ក្នុង​រថយន្ត​ដឹក​សព​មួយ​ក្នុង​អំឡុង​​ពិធី​បុណ្យ​សព​មួយ​នៅ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្តាលី​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​

ក្រុម​អាជ្ញាធរ​អូស្រ្តាលី​និយាយ​ថា ​ពួកគេ​បាន​តាម​ដាន​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​សន្ទនា​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​ភេវរករក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ បន្ទាប់​ពី​មាន​ការឡោមព័ទ្ធ​ដ៏​ប្រល័យ​កាល​ពី​សប្តាហ៍​មុន​នៅ​ហាង​កាហ្វេ​ក្នុង​ទីក្រុង​ស៊ីដនី។

​លោក​នាយករដ្ឋ​មន្រ្តី តូនី អាបុត (Tony Abbott) ​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​គំរាម​ភេរវកម្ម​នៅ​មាន​កម្រិត​ខ្ពស់ ​បើ​ទោះ​បី​ជា​លោក​ព្រមាន​ថា​ ​ក្រុម​អាជ្ញាធរ​មិន​បាន​ដឹង​នៅ​ពេល​ណា​ ឬ​ការ​វាយ​ប្រហារ​នោះ​អាច​កើតឡើង​ដោយ​របៀប​ណា។

«ការរាយការណ៍​ត្រួស​ៗ​ពី​ទី​ភ្នាក់ងារ​សន្តិសុខ​នៅ​ថ្ងៃ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ការ​សន្ទនា​តាម​ប្រ​ព័ន្ធ​អ៊ិនធឺណិត​កើន​ឡើង​យ៉ាង​ខ្លាំងបំផុត​ បន្ទាប់​ពី​ការ​ឡោម​ព័ទ្ធ​នៅ Martin Place។ ​ដោយ​ហេតុ​ដូច្នះ​វា​ជា​ការសំខាន់​ដែល​ប្រជាពលរដ្ឋត្រូវ​ស្ថិត​នៅ​ក្នុង​ការប្រុង​ប្រយ័ត្ន​និង​មាន​ការ​យល់​ដឹង​ ក៏​ដូច​ជា​ការ​ធានា​អះអាង​ដោយ​ទី​ភ្នាក់ងារ​ប៉ូលីស​និង​សន្តិសុខ​របស់​យើង​ថា​កំពុង​ធ្វើ​អ្វី​ៗ​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​រក្សាសុវត្ថិភាព​សម្រាប់​យើង»។

លោក​នាយករដ្ឋ​មន្រ្តី​ អាបុត ​មិន​បាន​និយាយ​លម្អិតពី​អ្វី​ដែល​លោក​ហៅ​ថា​ការ​សន្ទនាតាម​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​ភេវរករ​នោះ​ទេ។

​មនុស្ស​២​នាក់​បាន​ស្លាប់​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​បុរស​ជន​ជាតិ​អ៊ី​រ៉ង់​ម្នាក់​បាន​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង​ដោយកាំ​ភ្លើង នៅ​ឯ​ហាងកា​ហ្វេ Lindt Chocolate ក្នុង​សង្កាត់​ពាណិជ្ជកម្មក្នុង​ទីក្រុង​ស៊ីដនី។

​នៅ​ថ្ងៃ​អង្គារ​នេះ ​ពិ​ធី​បុណ្យសព​បាន​ត្រូវ​ធ្វើ​ឡើង​សម្រាប់​ចំណាប់​ខ្មាំង​២​នាក់​ដែល​បាន​ស្លាប់​ ក្នុង​នោះ​មានលោក Tori Johnson អាយុ​៣៤​ឆ្នាំ ជា​អ្នក​ចាត់​ចែង​ហាង​កាហ្វេ ​និង​អ្នកស្រី Katrina Dawson អាយុ​៣៨​ឆ្នាំ ​ជា​មេធាវី។

ខ្មាន់​កាំភ្លើងឈ្មោះ Man Haron Monis ​មាន​ប្រវត្តិ​ឩក្រិដ្ឋកម្ម​ជា​យូរ​មក​ហើយ ហើយ​បាន​សម្តែង​ការគាំ​ទ្រ​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម។ លោក​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​បាញ់​ត​ទល់​ជាមួយ​ប៉ូលីស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG