ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​បីនាក់​ស្លាប់​ក្នុងការ​ចាប់​ជាចំណាប់​ខ្មាំង​នៅ​ស៊ីដនី


ប៉ូលីស​អូស្រ្តាលី​បាន​បញ្ជាក់​ថា ​មនុស្ស​៣​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុងពេល​នៃ​ភាព​មិន​ចាញ់​មិន​ឈ្នះ​រយៈ​ពេល​មួយ​ថ្ងៃនៅ​ឯ​ហាង​កាហ្វេ​ទីក្រុង​ស៊ីដនី (Sydney) ​រួមទាំង​ជន​ដែល​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង​ម្នាក់​ផង។

ការ​ឡោម​ព័ទ្ធ​បាន​បញ្ចប់​ក្រោយ​ពី​ប៉ូលីស​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់បាន​វាយ​សង្គ្រប់​លើ​ហាងកាហ្វេ​មួយ​ ដែល​នៅ​ទី​នោះ​លោក Andrew Scipione ​អគ្គស្នង​ការប៉ូលីស​រដ្ឋ New South Wales ​បាន​និយាយ​ថា​ ជន​ប្រដាប់​អាវុធ​តែ​ម្នាក់​ឯង ​បាន​ចាប់​ខ្លួន​មនុស្ស​១៧​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​អស់​រយៈ​ពេល​ប្រហែល​១៦​ម៉ោង។

«យើង​ឃើញ​មាន​អ្នក​ត្រូវ​ចាប់​ជាចំណាប់​ខ្មាំង​ចំនួន១៧​នាក់​នៅ​តំណាក់​កាល​នេះ។ ចំនួន​នេះ​ គឺ​បូក​រួម​ទាំង​ចំណាប់​ខ្មាំង​៥​នាក់​ដែល​បាន​គេច​ខ្លួន​រួច​កាល​ពី​ម្សិល​មិញ​ ហើយ​និង​ចំនួន​ដែល​ត្រូវ​បានជាប់​នៅ​ខាង​ក្នុង។ ​ចំណាប់​ខ្មាំង​ខ្លះមាន​របួស​ជា​ទម្ងន់ ​ចំណាប់​ខ្មាំង​ខ្លះ​ទៀត ​ត្រូវ​ការ​ការព្យាបាល។ ​ដូចជា​អស់​លោក អ្នក​ បាន​រាយការណ៍​ហើយ ​យើង​មាន​អ្នក​ស្លាប់​២​នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​នោះ ​ហើយ​៦​នាក់​បានរង​របួស។ យើង​ក៏បាន​បាញ់​សម្លាប់​ជន​ប្រដាប់​អាវុធ​ម្នាក់​ដែរ»។

ការ​កំណត់អត្តសញ្ញាណ​ដំបូង​របស់​ប៉ូលីស​រដ្ឋ New South Wales ​បង្ហាញថា ​ជនល្មើស​ដែលត្រូវ​បាន​សម្លាប់​នោះ​មាន​អាយុ​៥០​ឆ្នាំ​ ជា​ជន​អន្តោប្រវេសន៍​ជាតិ​អ៊ី​រ៉ង់​ឈ្មោះ Man Haron Minis។ ចំណែក​ជន​រង​គ្រោះ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​បាន​ស្លាប់គឺជាបុរស​អាយុ​៣៤​ឆ្នាំនិង​ស្រ្តី​អាយុ​៣៨​ឆ្នាំ​។

​ជន​បង្ក​ហេតុ Man Haron Minis​ បាន​កាន់​កាប់​ហ្វាង​កាហ្វេ​ឈ្មោះ​ Chocolate Lindt នៅ​ឯ​ចំណុច​ Martin Place ក្នុង​សង្កាត់​ពាណិជ្ជកណ្តាលនៃ​ទីក្រុង Sydney ​នៅ​ប្រហែល​ម៉ោង​៩និង៤៥​នាទី​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ច័ន្ទ។

ស្នងការ​ប៉ូលីស​បាន​និយាយ​ថា​ ជន​ប្រដាប់​អាវុធ​បាន​បាញ់​តប​ត​នៅពេល​ដែល​ប៉ូលីស​បាន​ចូល​ក្នុង​ហាង​កាហ្វេ​នោះ ​ក៏ប៉ុន្តែ ​មិន​បានបញ្ជាក់ពី​មូលហេតុ​នៃ​ការ​ស្លាប់​មនុស្ស​ទាំង​៣​នាក់​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG