ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុង សានស៊ូជី ស្វាគមន៍​កិច្ច​ចរចា​កំណែ​ទម្រង់​ភូមា


មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា លោកស្រី អ៊ុង សានស៊ូជី និយាយ​ទៅ​កាន់​អ្នក​កាសែត​កំឡុង​ពេល​សន្និសីទ​កាសែត​នៅ​អគារ​សភា​ក្នុង​រដ្ឋធានី​ណៃពិដោ ប្រទេស​ភូមា កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។
មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា លោកស្រី អ៊ុង សានស៊ូជី និយាយ​ទៅ​កាន់​អ្នក​កាសែត​កំឡុង​ពេល​សន្និសីទ​កាសែត​នៅ​អគារ​សភា​ក្នុង​រដ្ឋធានី​ណៃពិដោ ប្រទេស​ភូមា កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។

លោកស្រី​អ៊ុង ​សាន​ស៊ូ​ជី ​(Aung San Suu Kyi) មេដឹកនាំ​គណបក្ស​ប្រឆាំងនៃ​ប្រទេស​ភូមា​និយាយ​ថា ​ការ​ចរចា​ខាង​នយោបាយ​ដែល​មាន​គណបក្ស​៦​នៅ​ថ្ងៃ​សុក្រ​ជា​ការ​ចាប់​ផ្តើម​ល្អ ​ក៏ប៉ុន្តែ​លោកស្រី​បាន​ព្រមាន​ថា ​ប្រទេស​នេះ​ត្រូវ​ការ​កំណែ​ទម្រង់​ពិត​ប្រាកដ។

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាននៅ​រដ្ឋ​ធានី​ណៃពិដោ (Naypyidaw) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ជ័យលាភី​ណូបែល​សន្តិភាព​បាន​និយាយ​ថា ​ការ​ធ្វើ​ពហិការបោះឆ្នោត​នៅ​តែ​ជា​ជម្រើស​មួយ ​ក៏ប៉ុន្តែ​មិន​ទំនង​កើត​មាន​ឡើង​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា​ «ដូច្នេះ ​វា​ជា​ការ​ល្អ​ដែល​ប្រធានាធិបតី​ឥឡូវ​នេះ ​សុខ​ចិត្ត​ទទួល​យក​សំណើ​របស់​សភា​ដើម្បី​ចរចា ក៏ប៉ុន្តែ​បញ្ហា​ដែល​មាន​សារៈ​សំខាន់​បំផុត​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ទទួល​លទ្ធផល​ប្រកប​ដោយ​សុក្រិត្យ​សម្រាប់​មនុស្សសំខាន់ៗ​មក​ពី​ការ​ជួប​ប្រជុំ​នេះ‍»។

កាល​ពី​ថ្ងៃ​ពុធ គណបក្ស​នយោបាយ​សំ​ខាន់ៗ​របស់​ភូមា​បាន​យល់​ព្រម​ធ្វើ​ការ​ចរចា​៦​គណបក្ស​ដើម្បី​ពិភាក្សា​ការ​ធ្វើ​កំណែ​ទម្រង់រដ្ឋ​ធម្មនុញ្ញ ​ការ​បោះឆ្នោតនៅ​ពេល​ខាង​មុខ​ហើយ​និង​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ថ្មី​ទូទាំង​ប្រទេស​ជាមួយ​ក្រុម​ឧទ្ទាម​ជន​ជាតិ​ភាគតិច។

ប្រធានាធិបតី Thein Sein ​ហើយ​និង​នាយ​អគ្គសេនា​កងទ័ព​នឹង​ជួប​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​លោកស្រី ​អ៊ុង សាន​ស៊ូ​ជី មេដឹកនាំ​ផ្សេងៗ​ទៀតមក​ពី​សភា​ជាន់​ខ្ពស់​និង​សភា​ជាន់​ទាបហើយ​និង​មេដឹកនាំ​ម្នាក់​មក​ពី​ក្រុម​ជន​ជាតិ​ភាគ​តិច។

លោក Ye Htut រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ប្រកាសការ​ចរចា​កាល​ពី​យប់ថ្ងៃ​ពុធបន្ទាប់​ពីការ​ជួប​ប្រជុំ​របស់​ឥស្សរៈជន​នយោបាយ​រាប់​សិប​នាក់​នៅ​ក្នុង​រដ្ឋធានី​ ណៃពិដោ។ លោក​និយាយ​ថា ​បញ្ហា​ជា​ច្រើន​បាន​ត្រូវ​ពិភាក្សានៅ​ឯ​ជំនួប​កាល​ពី​ថ្ងៃ​ពុធ​ដែល​លោក​បាន​ហៅ​ថា មាន​ប្រយោជន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG