ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា៖ អ្វីដែលអ្នកគួរដឹង


ក្រុមអ្នកគាំទ្រយោធាចេញហែរក្បួនតាមរថយន្តនៅលើដងផ្លូវ បន្ទាប់ពីយោធាប្រកាស្ថានភាពអាសន្នក្នុងប្រទេស ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

យោធា​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​កាលពី​ថ្ងៃចន្ទ​ថា ​ខ្លួន​បាន​ត្រួតត្រា​ប្រទេស​មួយ​ឆ្នាំ​ បន្ទាប់ពី​បាន​ប្រកាស​ស្ថានភាព​អាសន្ន។

ហេតុអ្វី​បាន​ជា​បញ្ហា​នេះ​កើត​ឡើង?

យោធា​បាន​អះអាង​ថា​ មាន​ការលួច​បន្លំ​ការបោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ​ដែល​ក្នុងនោះគណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (NLD) របស់​អ្នកស្រី​ អោង សាន​ស៊ូជី​ (Aung San Suu Kyi) បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំ​មួយ​ នៅ​ក្នុង​ការបោះឆ្នោត​សភា។ គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មីយ៉ាន់ម៉ា ​បាន​ច្រានចោល​ការចោទប្រកាន់​ពីការលួច​បន្លំ​ការបោះឆ្នោត​នេះ។

ហេតុ​អី​កើត​មាន​នៅពេល​នេះ?

ចំណាត់ការ​របស់​ពួក​យោធា​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង​ មុនពេល​សភា​ថ្មី​មាន​កំណត់​ពេល​បើក​សម័យ​ប្រជុំ​សភា​លើក​ទី ១។

តើ​មាន​អ្វី​កើត​មាន​ឡើង ចំពោះ​មេដឹកនាំ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD)?

អ្នកនាំពាក្យ​គណបក្ស​បាន​និយាយ​ថា​អ្នកស្រី​អោង សានស៊ូជី​ បាន​ត្រូវ​ឃុំ​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ រួម​ជាមួយ​មន្ត្រី​ផ្សេង​ទៀត​ និង​លោក​ប្រធានាធិបតី Win Myint ​ផង​ដែរ។

តើ​សហគមន៍​អន្តរជាតិ​បាន​ឆ្លើយតប​យ៉ាង​ណា?

សេចក្តី​ថ្លែងការណ៍​នៃ​ការថ្កោលទោស​ចំពោះ​សកម្មភាព​របស់​ពួក​យោធា បាន​ចេញ​មកពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ និង​សេតវិមាន ​និង​រដ្ឋាភិបាលមកពី​ប្រទេស​ផ្សេងៗ​ទៀត ​រួម​មាន​អូស្ត្រាលី​ ឥណ្ឌា ​និង​សិង្ហបូរី។ ប្រទេស​ចិន​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏សំខាន់​មួយ​របស់​មីយ៉ាន់ម៉ា ​បាន​បញ្ជាក់​ថា ខ្លួន​នៅ​កំពុង​ប្រមូល​ព័ត៌មាន​ស្តីពី​ព្រឹត្តិការណ៍​នោះ​នៅ​ឡើយ៕

ប្រែសម្រួល​ដោយ​លោកជឹង ប៉ូជីន

XS
SM
MD
LG