ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច ៨ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ឥណ្ឌា


បុរសម្នាក់ត្រូវបានជួយសង្គ្រោះពីគំនរអគារដែលបានដួលរលំនៅក្រុង Bhiwandi ស្រុក Thane ជាយរដ្ឋធានី Mumbai ប្រទេសឥណ្ឌា ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០។
បុរសម្នាក់ត្រូវបានជួយសង្គ្រោះពីគំនរអគារដែលបានដួលរលំនៅក្រុង Bhiwandi ស្រុក Thane ជាយរដ្ឋធានី Mumbai ប្រទេសឥណ្ឌា ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធរ​ឥណ្ឌា​បាន​បញ្ជាក់​ថា យ៉ាង​ហោចណាស់​មាន​មនុស្ស ៨ នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាក់​អគារ​ស្នាក់នៅ​មួយ​កន្លែង​ក្នុង​រដ្ឋ Maharashtra នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ក្រុម​អ្នក​រុករក​និង​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​ដែល​អាច​ជាប់​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​នោះ និង​ដើម្បី​នាំ​មនុស្ស​រាប់​សិប​នាក់​ទៅ​កាន់​កន្លែង​សុវត្ថិភាព។

យ៉ាង​ហោចណាស់​មាន​មនុស្ស ១១ នាក់ បាន​រង​របួស នៅ​ពេល​ដែល​អគារ​កម្ពស់ ៤ ជាន់​នេះ​បាន​ដួល​រលំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Pankaj Ashiya អភិបាល​ក្រុង Bhiwandi នៃ​ស្រុក Thane ដែល​ស្ថិត​នៅ​ជាយ​ក្រុង Mumbai។

លោក Ashiya បាន​និយាយ​ថា អគារ​នេះ​មាន​អាយុកាល​ជាង ៣០ ឆ្នាំ និង​ត្រូវ​បាន​គេ​គ្រោង​ជួសជុល និង​កែ​លម្អ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩៕

ក្នុង​អំឡុង​រដូវ​ភ្លៀង​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា ​នៅ​ពេល​ដែល​ទឹកភ្លៀង​ធ្វើឲ្យ​ទន់ខ្សោយ​ដល់​គ្រឹះ​របស់​អាគារ​ដែល​សង់​មិន​បាន​ល្អ និង​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​នោះ ប្រទេស​ឥណ្ឌា​តែង​ជួប​ប្រទះ​ការ​បាក់​អាគារ​ជា​ញឹកញាប់៕

XS
SM
MD
LG