ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគហ៊ុន​អាស៊ី​ធ្លាក់​ចុះ​ខ្លាំង​ក្រោយ​​ព័ត៌មាន​​ថា​អាមេរិក​មិន​​​មាន​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​ថ្មី​


អ្នក​ជំនួញ​រូបិយបណ្ណ័ត្រួត​ពិនិតអត្រា​នៅ​ធនាគារ KEB Hana Bank ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
អ្នក​ជំនួញ​រូបិយបណ្ណ័ត្រួត​ពិនិតអត្រា​នៅ​ធនាគារ KEB Hana Bank ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

ទីផ្សារភាគហ៊ុន​នានា​នៅ​ទ្វីប​អាស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពេល​ដែល​ធនាគារ​កណ្ដាល​អាមេរិក​ខកខាន​ក្នុង​ការ​ផ្ដល់កញ្ចប់​ថវិកា​ថ្មីមួយ​ដើម្បីជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​ខូចខាត​ដោយ​វិបត្តិជំងឺកូវីដ​១៩។​

សន្ទស្សន៍​ភាគហ៊ុន​ជប៉ុន Nikkei ធ្លាក់​ចុះ​០,៦% ខណៈ​ផ្សារ​ហ៊ុន Composite​នៅ​ក្នុង​ទីក្រុង Shanghai ធ្លាក់​ចុះ ០,៤%​ស្រប​ពេល​ដែលសន្ទស្សន៍ TSEC របស់​តៃវ៉ាន់​ធ្លាក់​ចុះ ០,៨%។​ផ្សារ​ហ៊ុន S&P/ASX​របស់អូស្ត្រាលី និង ផ្សារ​ KOSPI របស់​កូរ៉េខាង​ត្បូង​ធ្លាក់​ចុះ​រហូត​ដល់​១,២% ដូច​គ្នា។

ផ្សារ​ហ៊ុន​សំខាន់ៗផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី ក៏​ដូច​ជា​នៅ​ទ្វីប​អឺរ៉ុប​ក៏​ធ្លាក់​ចុះ​ដែរ។

​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ប្រធាន​ធនាគារ​កណ្ដាល​អាមេរិក លោក Jerome Powell បាន​ឲ្យ​ដឹង​ថា អត្រា​ការ​ប្រាក់ត្រូវ​កម្រិត​ឲ្យនៅបន្ត​ស្ថិត​នៅត្រឹម​សូន្យ​ភាគរយ​យ៉ាង​ហោច​ណាស់​រហូត​ដល់​ឆ្នាំ ២០២៣ ប៉ុន្តែ​ធនាគារ​កណ្ដាល​មិន​ផ្ដល់បញ្ចប់​ថវិកា​ជំរុញ​សេដ្ឋ​កិច្ច​បន្ថែម​ឡើយ។​

ដំណឹង​នេះបង្ក​ឲ្យ​សន្ទស្សន៍​S&P 500 របស់ផ្សារ​ភាគ​ហ៊ុន​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ ០,៤% ហើយ​សន្ទស្សន៍ Nasdaq ធ្លាក់​ចុះ ១,៣%៕

XS
SM
MD
LG