ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រទេស​អាស៊ី​មួយ​ចំនួន​​ចាត់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ ដោយ​មិន​បិទ​សកម្មភាព​សេដ្ឋកិច្ច


រូបឯកសារ៖ ការ​រក្សា​គម្លាត​ពី​គ្នា​របស់​អតិថិជន​ពេល​ចូល​ទទួល​ទាន​ទាហារ​នៅ​ភោជនីយដ្ឋាន​មួយ​ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី២៩ ​ខែមីនា ឆ្នាំ២០២០។

ប្រទេស​ក្នុង​ទ្វីប​អាស៊ី​មួយ​ចំនួ​ន​កំពុង​ឆ្លង​ជំងឺ​កូវីដ​១៩​ដ៏​ខ្លាំងនៅ​ចុង​ឆ្នាំ​នេះ ហើយ​បាន​ចាត់​វិធានការ​ទប់ស្កាត់​ការហក់​ឡើង​ខ្ពស់​នៃ​ជំងឺ​រាតត្បាត​នេះ​ ដោយ​មិន​បាន​បិទ​សកម្មភាព​សេដ្ឋកិច្ច​ ដូចអ្វី​ដែល​ពួកគេ​បាន​ធ្វើក្នុង​ពេល​កន្លង​មក​នោះ​ទេ​ ដោយ​ដាក់​ចេញ​នូវ​វិធានការ​គ្រប់គ្រង​ជាបន្ទាន់​ និង​ការគោរព​តាម​ពី​សាធារណជន។​ នេះ​បើ​តាម​ការលើក​ឡើង​ពី​ប្រភព​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ទទួល​រង​ការប៉ះពាល់​នៃ​ជំងឺ​នេះ។

ទីក្រុង​ហុងកុង​ ប្រទេស​ជប៉ុន​ ម៉ាឡេស៊ី​ កូរ៉េ​ខាងត្បូង​ កោះ​តៃ​វ៉ាន់​ និង​ប្រទេស​វៀត​ណាម​ ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ហក់​ឡើង​ខ្ពស់​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​មក​ ខណៈ​ពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ និង​មាន​ពលរដ្ឋ​របស់​ខ្លួន​មួយ​ចំនួន​បាន​ត្រឡប់​មកប្រទេស​កំណើត​វិញ​ ​ពី​ប្រទេស​ដែល​រង​ការឆ្លង​ខ្លាំងនៅ​បស្ចិម​ប្រទេស​ផងដែរ។​ តួលេខ​នៃ​ចំនួន​ឆ្លងជំងឺ​កូវីដ​១៩​ បាន​ធ្លាក់​ចុះក្នុង​ចំណោម​ប្រទេស​ទាំង​៦​នោះ​ នៅ​ពាក់​កណ្តាល​ឆ្នាំ២០២០​នេះ បន្ទាប់​ពី​ការផ្ទុះ​រីករាលដាល​ក្នុង​ឆមាស​ទី​១មក។​ ​

មន្ត្រី​សុខាភិបាលនៅ​ក្នុង​ប្រទេស​ទាំងនោះ​ បានបង្កើនវិធានការ​ត្រួត​ពិនិត្យរបស់​ខ្លួន​ ដោយ​មិន​បាន​បិទ​ហាង​ទំនិញ​ ឬ​បញ្ជា​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ​នោះ​ទេ។ ពួកគេ​ផ្តោត​ជា​សំខាន់​ទៅ​លើ​វិធានការ​ត្រួត​ពិនិត្យ​នានា​ដែល​បាន​ដាក់​ចេញ​កាលពីដើម​ឆ្នាំ​ ក្នុង​ពេល​ដែល​ជំងឺ​កូវីដ​១៩​ ​បាន​កើត​មាន​ឡើង​ជា​លើក​ដំបូង​ ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ក្លាយ​ជា​ប្រទេស​ដំបូង​គេ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​នោះ​។ វិធានការ​ទាំងនោះ​រួមមានការដាក់​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ​ឯង​ ស្វែងរក​អ្នកពាក់ព័ន្ធនឹង​អ្នកឆ្លង​ជំងឺ​កូវីដ​១៩ ​និង​ការ​តម្រូវ​ឲ្យ​នៅ​ឃ្លាត​គ្នាកាន់​តែ​ខ្លាំង​ នៅ​តាម​ទី​កន្លែង​សាធារណៈ​ជាដើម។​ ចំណែក​ព្រំដែន​អន្តរជាតិ​នៅ​តែ​បិទ​ទ្វារ​ដដែល​សម្រាប់​ទេសចរ​ទាំងអស់៕

XS
SM
MD
LG