ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណ​ដែល​អាមេរិក​បង្ហាញ​ថា​អាច​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ភាព​ស្រពេចស្រពិល​មាន​កាន់តែ​ខ្លាំង


អនុប្រធានាធិបតី​ Mike Pence

​អតីត​មន្ត្រី​ស.រ.អា.និង​ពួក​អ្នកវិភាគ​និយាយ​ថាទោះណា​ជាការទាក់ទង​រវាង​ប្រទេសកូរ៉េទាំង​ពីរ​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ក្នុងការ​ប្រកួត​កីឡា​ Olympics រដូវ​ធ្លាក់ទឹកកក​បានបង្កើត​ឱ្យមាន​ភាព​ធូរស្រាលខាង​ការទូត​រវាង​ស.រ.អា.និង​ប្រទេស​កូរ៉េខាង​ជើង​ក៏​ដោយ​ក៏​នៅ​តែមិន​ទាន់មាន​ការ​ចរចា​ជា​ថ្មី​រវាង​ភាគី​ទាំង​ពីរនេះទេ។

អ្នកស្រី Heather Nauert អ្នកនាំ​ពាក្យ​នៃក្រសួង​ការបរទេសស.រ.អា.​បាន​និយាយ​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ស.រ.អា.យក​ចិត្តទុកដាក់ក្នុង​ការ​មាន «ការ​និយាយគ្នា​ជា​ដំបូងមួយ» សម្រាប់​កំណត់​របៀបវារៈមួយ​ដើម្បី​ឱ្យមាន​កិច្ចចរចា​ប្រកប​ដោយសារៈសំខាន់​ជាង​មុន​អំពី​ការ​ធ្វើកុំឱ្យ​កូរ៉េខាង​ជើង​មាន​អាវុធ​បរមាណូ។

ពួក​អ្នកជំនាញ​ច្រើន​នាក់​យល់ឃើញ​ថា​ការចង់ «និយាយ​គ្នា» ជា​ការ​ងាករេ​ដ៏​ប៉ិន​ប្រសប់មួយ​អំពី​ថា​តើ​រដ្ឋាភិបាល​ក្រុង Washington គួរ​ធ្វើការ​ចរចា​ជា​ថ្មី​បែប​ណា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ Pyongyang ហើយ​ការណ៍នេះ​បានកើត​មានឡើង​នៅក្រោយ​ការ​ចូល​រួម​របស់លោកអនុប្រធានាធិបតី​ស.រ.អា. Mike Pence នៅ​ក្នុងការប្រកួត​កីឡា Olympics នេះ​នៅ​ Pyeongchang។ ​កាសែត​

The ​Washington Post បានរាយការណ៍​ថា​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក Pence ​រដ្ឋាភិបាលក្រុង Washington និងរដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​យល់​ស្រប​គ្នាអំពី «លក្ខខណ្ឌ​សម្រាប់​ការទាក់ទង​ថែមទៀត» ជាមួយរដ្ឋាភិបាល​ក្រុង​ Pyongyang។​

រដ្ឋបាល Trump បាននិយាយ​ថា​គោលនយោបាយ​ជាទូទៅ​អំពី​កួរ៉ខាងជើង​នៅតែ​គ្មាន​ការ​ប្រែប្រួលទេ​ជាមួយ​ «គំនាបសង្កត់​ជា​អតិបរមា» ទោះណា​ជា​មាន​ការទោទន់​អំពី​ការ​សន្ទនា​គ្នាក៏​ដោយ​ ហើយនេះ​ជា​គោលជំហរ​មួយ​មាន​ការគាំទ្រ​ទូលំទូលាយ​ដោយ​ពួក​អតីតមន្ត្រី​និង​ពួក​អ្នកជំនាញ​ស.រ.អា.នៅ​ក្នុង​រដ្ឋធានី Washington។

លោក Christopher Hill ជាអ្នកដឹក​នាំ​គណៈប្រតិភូ​ស.រ.អា.ក្នុងកិច្ចចរចា​បរមាណូ​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្នុងរដ្ឋបាល​លោកអតីត​ប្រធានាធិបតី George​ W. Bush។ លោកមានប្រសាសន៍​ថា «ខ្ញុំ​យល់ថា​នេះ​ជា​គោល​នយោបាយ​ត្រឹមត្រូវ​មួយ​ដោយ​ដាក់ឱ្យមាន​ការគាប​សង្កត់​ខ្លាំង​បំផុ​ត​ជាមួយ​ការ​ដាក់ទណ្ឌកម្ម។​ ខ្ញុំ​យល់ថា​រដ្ឋបាលនេះបាន​ធ្វើឱ្យមានការ​ជឿន​លឿន​ខ្លះ​អំពី​ការ​ដាក់ទណ្ឌកម្ម​ហើយ​ខ្ញុំ​ចង់ឱ្យមានការ​ធ្វើបែបនេះតទៅទៀត»៕

XS
SM
MD
LG