ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​អាមេនី​ត្រូវ​បាន​ចាប់​ខ្លួន


លោក Serzh Sargsyan (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​មេដឹកនាំ​បាតុកម្ម​លោក Nikol Pashinian ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Yerevan ប្រទេស​អាមេនី កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
លោក Serzh Sargsyan (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​មេដឹកនាំ​បាតុកម្ម​លោក Nikol Pashinian ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Yerevan ប្រទេស​អាមេនី កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អាមេនី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​បាន​ដើរចេញ​ពី​កិច្ចប្រជុំ​រវាង​អ្នក​ទាំងពីរ​ ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍។

លោក Nikol Pashinyan មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​រដ្ឋធានី Yerevan នៃ​ប្រទេស​អាមេនី ខណៈ​ដែល​លោក​ចូលរួម​ក្នុង​ការ​តវ៉ា​មួយ​ក្នុង​ចំណោម​ការ​តវ៉ា​នានា ដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសរើស​លោក Serzh Sargsyan ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​អស់​រយៈពេល​មួយ​ទសវត្សរ៍​ហើយ​នោះ។

អ្នក​រិះគន់​មើល​ឃើញ​ថា ចំណាត់ការ​នេះ​គឺ​ជា​ការ​ព្យាយាម​របស់​លោក Sargsyan ក្នុង​ការ​ក្តោបក្តាប់​អំណាច។

លោក Pashinyan បាន​និយាយ​ថា លោក​ចង់​ឲ្យ​ការ​តវ៉ា​នេះ​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​បដិវត្តន៍​ដោយ​សន្តិវិធី​មួយ ដោយ​សំដៅ​ទៅ​លើ​ការ​តវ៉ា​ក្នុង​ឆ្នាំ​១៩៨៩ ដែល​បាន​បញ្ចប់​ការ​កាន់​អំណាច​កុម្មុយនីស្ត​ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី។

មនុស្ស​ប្រហែល​១ម៉ឺន​៥​ពាន់​នាក់​បាន​ចាប់​ផ្តើម​ការ​តវ៉ា​នេះ​កាល​ពី​ថ្ងៃ​ពុធ នៅ​ឯ​ទីលាន​សាធារណរដ្ឋ​កណ្តាល​ទីក្រុង Yerevan ដោយ​អ្នក​ខ្លះ​មាន​លើក​បដា​ថា «បោះ​មួយ​ជំហាន​ទៅ​មុខ ​ហើយ​បដិសេធ​លោក Serzh‍»។ ​

ជំនួប​កាល​ពី​ថ្ងៃ​អាទិត្យ រវាង​លោក​នាយករដ្ឋមន្ត្រី Sargsyan និង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Pashinyan ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​គោលបំណង​បញ្ចប់​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​នៅ​តែ​បន្ត​ធ្វើ​ឡើង។ លោក Sargsyan បាន​ដើរ​ចេញ​ពី​ជំនួប​នោះ នៅ​ពេល​ដែល​លោក Pashinyan បាន​និយាយ​ប្រាប់​លោក​ថា លោក​មក​នេះ​គឺ​ដើម្បី​ពិភាក្សា​ទៅ​លើ​ការ​លាលែង​ពី​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី ហើយ​លោក​នាយករដ្ឋមន្ត្រី​បាន​ឆ្លើយតប​វិញ​ថា «នេះ​គឺ​ជា​ការ​គំរាមកំហែង​យក​ប្រយោជន៍»។ ​

កាល​ពី​ដើម​ឆ្នាំ​នេះ លោក​ Sargsyan ជិត​បញ្ចប់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក ដែល​ជា​អាណត្តិ​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​ប្រទេស​នេះ​បាន​ប្តូរ​ប្រព័ន្ធ​នយោបាយ​ពី​ការ​ដឹកនាំ​ដោយប្រធានាធិបតី​មក​ជា​នាយករដ្ឋមន្ត្រី​វិញ។ ការណ៍​នេះ​បាន​ផ្តល់​អំណាច​ដល់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ដែល​អាច​កាន់​តំណែង​បាន​ដោយ​មិន​មាន​កំណត់អាណត្តិ​នោះ​ទេ ហើយ​កាល​ពី​ខែ​មេសា គណបក្ស​កាន់​អំណាច​របស់​ប្រទេស​អាមេនី​បាន​តែងតាំង​លោក Sargsyan ជា​នាយករដ្ឋមន្ត្រី៕

XS
SM
MD
LG