ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេនី​និង​អាស៊ែបៃហ្សង់​ចោទ​​​​គ្នា​ថា​បាន​រំលោភ​លើ​​​​បទ​ឈប់​បាញ់​​ដែល​​ជ្រោមជ្រែង​ដោយ​អាមេរិក


បុរស​ពីរ​នាក់​និយាយ​គ្នា​នៅ​ជិត​ក្បាល​រ៉ុកកែត​មួយ បន្ទាប់​ពី​ការ​វាយប្រហារ​គ្នា​រវាង​អាមេនី​ និង​អាស៊ែបៃហ្សង់​ ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២០។
បុរស​ពីរ​នាក់​និយាយ​គ្នា​នៅ​ជិត​ក្បាល​រ៉ុកកែត​មួយ បន្ទាប់​ពី​ការ​វាយប្រហារ​គ្នា​រវាង​អាមេនី​ និង​អាស៊ែបៃហ្សង់​ ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២០។

កិច្ច​ព្រមព្រៀង​បទឈប់​បាញ់​ជុំវិញ​ជម្លោះ​ទឹក​ដី​ក្នុង​តំបន់​ Nagorno-Karabakh ហាក់​ដូច​ជា​ទទួល​បរាជ័យ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ចន្ទ​ ​ក្នុង​ការ​ព្យាយាម​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេលមួយ​ខែ​មក​នេះ។

ប្រទេស​អាមេនី​និង​អាស៊ែបៃហ្សង់​ បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ ថា​បាន​រំលោភ​លើបទឈប់​បាញ់​គ្នា​មួយ​ដែល​ត្រូវ​បានជ្រោមជ្រែង​ដោយសហរដ្ឋ​អាមេរិក​ ក្រោយ​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន​បានរយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ។​

ក្រសួង​ការ​បរទេស​អាស៊ែបៃហ្សង់​បញ្ជាក់ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ កង​ទ័ព​ប្រទេស​អាមេនី​ បាន​ផ្លោង​ដាក់ភូមិ​អ្នក​ស្រុកក្នុង​តំបន់​ Terter និង​ Lachin ដែល​ជាការ​រំលោភ​ទាំង​ស្រុង​ទៅ​លើ​បទ​ឈប់​បាញ់​គ្នា​នោះ។

ដោយ​ឡែក​ក្រសួង​ការពារ​ជាតិ​អាមេនី​វិញក៏​បាន​លើក​ឡើង​នូវ​ភាសា​ស្រដៀង​គ្នា​នេះ​ផង​ដែរ ដោយ​ចោទ​ប្រកាន់កង​កម្លាំង​ប្រទេស​អាស៊ែបៃហ្សង់​ថា​ បាន​រំលោភ​ទាំង​ស្រុងនូវ​បទ​ឈប់​បាញ់​គ្នានេះ ដោយ​បាញ់​គ្រាប់​ផ្លោងទៅ​លើតំបន់​ជា​ច្រើន​នៃ​កម្លាំង​ខ្សែ​ត្រៀម​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ រដ្ឋាភិបាល អាស៊ែបៃហ្សង់​និង​រដ្ឋាភិបាលអាមេនី​ បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយនូវ«បទ​ឈប់​បាញ់​មនុស្ស​ធម៌»​ ចុង​ក្រោយ​បំផុតនេះ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ម៉ោង​ ៨​ ព្រឹក​ថ្ងៃ​ចន្ទ​នោះ។

ទាំង​ប្រធានាធិបតី​អាមេរិក​លោក Donald ​Trump និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ដោយ​អបអរ​ប្រទេស​ទាំង​ពីរ​ថា​ បាន​យល់​ព្រម​ដល់​ការទទួល​យក​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ៕

XS
SM
MD
LG