តុលាការលំដាប់ទី២របស់អឺរ៉ុបកាលពីថ្ងៃពុធ បានសម្រេចថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple របស់សហរដ្ឋអាមេរិកមិនត្រូវបង់ពន្ធ ១៥ ពាន់លានដុល្លារជាពន្ធហួសកំណត់ដល់ប្រទេសអៀរឡង់ទេ ដែលនេះជាបរាជ័យមួយរបស់អឺរ៉ុបក្នុងការព្យាយាមបង្ក្រាបលើកិច្ចព្រមព្រៀងរួចពន្ធនានា។
គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៦ បានអះអាងថា ក្រុមហ៊ុន Apple បានធ្វើកិច្ចព្រមព្រៀងពន្ធខុសច្បាប់មួយជាមួយអៀរឡង់ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យានេះអាចបង់ពន្ធតិចតួចបំផុតអស់ជាង២០ឆ្នាំ។
ប៉ុន្តែតុលាការទូទៅរបស់អឺរ៉ុបនិយាយកាលពីថ្ងៃពុធថា គណៈកម្មការអឺរ៉ុបមិនបានផ្តល់ឯកសារច្បាប់ដែលចំាបាច់ដើម្បីបង្ហាញថា ក្រុមហ៊ុន Appleមានប្រៀប។
គណៈកម្មការអឺរ៉ុបបានបញ្ជាឲ្យក្រុមហ៊ុនសាជីកម្មអន្តរជាតិនានាបង់ពន្ធពីឆ្នាំ ២០០៣ ដល់ ២០១៤ ហើយថា ក្រុមហ៊ុន Apple បានប្រើប្រាស់ក្រុមហ៊ុនស្រមោលពីរ ដើម្បីរាយការណ៍ពីពន្ធចំណញទៅកាន់ប្រទេសសមាជិកទាំង ២៧ ដោយបង់ពន្ធទាបបំផុត៕